Connect with us

សុខភាព

ចិន ផលិតវ៉ាក់សាំងថ្មីច្រើនប្រភេទ ខណៈករណីឆ្លងកូវីដ ផ្ទុះឡើងខ្លាំង 

បានផុស

នៅ

រលកថ្មីនៃករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសចិន នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងខែមិថុនា ខណៈមនុស្សរហូតដល់៦៥លាននាក់ នឹងឆ្លងមេរោគរៀងរាល់សប្តាហ៍។ នេះបើយោងតាមការព្រមានពីអ្នកជំនាញសុខភាពក្នុងស្រុក។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Washington Post រាយការណ៍ថា អាជ្ញាធរចិន កំពុងបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជន១.៤ពាន់លាននាក់របស់ខ្លួន ខណៈវីរុសបំប្លែងខ្លួនប្រភេទថ្មី XBB កំពុងវាយលុកភាពស៊ាំសហគមន៍ ដែលបង្កើតឡើង ចាប់តាំងពីប្រទេសចិន បោះបង់គោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីឆ្នាំមុន។

អ្នកជំនាញខាងរោគរាតត្បាតលោក Zhong Nanshan កាលពីសប្តាហ៍មុន បានប្រាប់សន្និសីទមួយក្នុងទីក្រុងក្វាងចូវ ថា វ៉ាក់សាំងថ្មីចំនួនពីរប្រភេទ សម្រាប់វីរុសកូវីដបំប្លែងខ្លួនអូមីក្រុងប្រភេទ XBB ត្រូវបានអនុម័តដោយអាជ្ញាធរសុខាភិបាល ខណៈវ៉ាក់សាំងថ្មីពី៣ទៅ៤ផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងទទួលបានភ្លើងខៀវក្នុងពេលឆាប់ៗនេះផងដែរ។

(រូបថត៖ AP)

លោក Zhong ក៏បានព្យាករផងដែរថា ករណីឆ្លងមេរោគប្រចាំសប្តាហ៍ អាចកើនឡើងដល់ ៦៥លាននាក់នៅចុងខែមិថុនា ពោលគឺលើសពីការប៉ាន់ស្មាន ដែលថាមានត្រឹម៤០លាននាក់។

គួរបញ្ជាក់ថា ការផ្ទុះឡើងថ្មីនេះ អាចជារលកនៃជំងឺកូវីដទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានសោះ ចាប់តាំងពីគោលនយោបាយសូន្យកូវីដ ត្រូវបានលុបចោលកាលពីចុងឆ្នាំមុន។ ប៉ុន្តែ​មន្ត្រី​ចិន​ទទូច​ថា រលក​បច្ចុប្បន្ន​នឹង​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ​ទេ។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់លើយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធានាថា ប្រជាជនភាគច្រើននឹងមិនប្រឈមការស្លាប់ ឬឈឺកូវីដធ្ងន់ធ្ងរនោះទេ ជាពិសេសមនុស្សចាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ 9News

ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម