សុខភាព
ផ្លែពោត លាក់អាថ៌កំបាំង ៤ យ៉ាងចំពោះសុខភាព ដែលយើងមិនធ្លាប់ដឹង
និយាយរឿងពោត គ្នាយើងបានដឹងហើយថា ជាដំណាំស្បៀងសំខាន់បន្ទាប់ពីដំណាំស្រូវ បន្ថែមពីនោះក៏ជាចំណីអាហារដ៏ឆ្ងាញ់ ដែលអាចយកច្នៃជាម្ហូប ឬធ្វើបង្អែមក៏បាន។ អ្វីពិសេសទៅទៀតនោះ គឺផ្លែពោតផ្តល់ប្រយោជន៍មួយចំនួនទៅដល់សុខភាពផងដែរ ដោយសារតែពោតមានផ្ដល់សារជាតិចិញ្ចឹមដល់រាងកាយជាច្រើនយ៉ាង។
១. សារធាតុប្រឆាំងអុកស៊ីតកម្ម

ពោតមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជា Phytonutrients និង Carotenoids ជាដើម (ពិសេសនៅក្នុងពោតពណ៌លឿង)។ ក្រៅពីនេះ គឺនៅមានសារធាតុផ្សេងៗទៀតដូចជា Lutein Zeaxanthin អាស៊ីដ Vanillic អាស៊ីដ Ferulic និងសារធាតុប្រឆាំងអុកស៊ីតកម្ម មួយចំនួនទៀតដែលមានគុណប្រយោជន៍ចំពោះសុខភាព។
២. ជាតិសរសៃ (Fiber)

នៅក្នុងពោត មានសារធាតុសរសៃ (Fiber) ដែលមានប្រយោជន៍ល្អសម្រាប់សុខភាព ក្នុងកម្រិតគ្រាប់ពោតមួយពែង គឺមានជាតិសរសៃរហូតទៅដល់ ៣,៥ ក្រាមឯណោះ។ សារធាតុសរសៃទាំងនោះ មិនត្រឹមតែជួយរក្សាកម្រិតជាតិស្ករក្នុងឈាម វាថែមទាំងជួយបង្ការរោគទល់លាមក និងកាត់បន្ថយការប្រឈមជាមួយនឹងការកើនឡើងជាតិខ្លាញ់មិនល្អក្នុងឈាមទៀតផង។ ចំពោះអ្នកដែលតមអាហារវិញ ពោតគឺជាអាហារល្អបំផុតដែលគួរជ្រើសរើស ព្រោះពោតជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនឆាប់ឃ្លាននោះទេ។
៣. កាបូអ៊ីដ្រាត

ជាទូទៅមនុស្សធម្មតាម្នាក់ត្រូវការជាតិកាបូអ៊ីដ្រាតយ៉ាងហោចណាស់ ១៣០ក្រាមក្នុងមួយថ្ងៃ ដូចនេះហើយ ពោតគឺជាប្រភពផ្តល់នូវសារធាតុកាបូអ៊ីដ្រាតដ៏ល្អ ដែលអាចផ្ដល់ថាមពលដែលរាងកាយត្រូវការជាប្រចាំថ្ងៃ សម្រាប់សកម្មភាពរាងកាយ និងខួរក្បាល។ ម្យ៉ាងទៀតពោតក៏ផ្តល់កម្លាំងកាន់តែប្រសើរទៅដល់រាងកាយផងដែរ ជាពិសេសសម្រាប់អត្តពលិក ដែលត្រូវការជាតិកាបូអ៊ីដ្រាតច្រើនជាងមនុស្សធម្មតា គឺយ៉ាងហោចណាស់ ២៥០ក្រាមក្នុងមួយថ្ងៃ។
៤. ប្រូតេអ៊ីន

មូលហេតុមួយទៀតដែលយើងគួរតែញ៉ាំពោត ព្រោះក្នុងផ្លែពោតគឺមានផ្ទុកទៅដោយប្រូតេអ៊ីន។ ប្រូតេអ៊ីនគឺជាជីវជាតិចាំបាច់ដែលរាងកាយត្រូវការក្នុងបរិមាណច្រើនដើម្បីជួសជុលកោសិកា បង្កើនប្រព័ន្ធភាពស៊ាំ នឹងធ្វើឲ្យសាច់ដុំរឹងមាំ។ ផ្លែពោតអាចផ្ដល់ឲ្យយើងនូវកម្រិតប្រូតិអ៊ីនដែលសមល្មមចំពោះរាងកាយ។ គួរបញ្ជាក់ថាក្នុងផ្លែពោតមួយកូនពែង គឺអាចផ្ដល់ប្រូតេអ៊ីនរហូតដល់ ៥ក្រាម៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ៦ យ៉ាងអ្នកប្រហែលមិនធ្លាប់ដឹងពីសណ្ដែកបណ្ដុះ
ចុចអាន៖ ម្រះមានរសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ហួសស្មានដល់សុខភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ