សុខភាព
កំហុសទាំង ៦ យ៉ាង ស្ត្រីតែងធ្វើការថែរក្សាស្បែកនៅរដូវក្តៅ
រដូវក្តៅគឺជារដូវកាលដែលស្បែកងាយរងនឹងកំដៅ កាំរស្មី UV ខ្ពស់ ញើស និងជាតិកខ្វក់ ប៉ុន្តែមានស្ត្រីជាច្រើនដែលតែងតែធ្វើឲ្យមានកំហុសទូទៅក្នុងការថែរក្សាស្បែកនៅរដូវក្តៅ ដែលវាប៉ះពាល់ដល់សុខភាពស្បែក ។
ខាងក្រោមនេះគឺជាកំហុសទាំង ៦ យ៉ាងស្ត្រីធ្វើការថែរក្សាស្បែកនៅរដូវក្តៅ៖
១. ជម្រុះកោសិកាស្បែកច្រើនពេក

ការជម្រុះកោសិកាស្បែកច្រើនពេក ជាពិសេសក្នុងរដូវក្តៅនឹងធ្វើឱ្យស្បែកស្តើង ហើយនេះនឹងបណ្តាលឱ្យខូចខាតស្បែកងាយនឹងកើតមុន និងខ្មៅ។ដូច្នេះហើយ អ្នកជំនាញផ្នែកសម្រស់ ណែនាំឲ្យអ្នកជម្រុះកោសិកា២ដងក្នុងមួយសប្តាហ៍ ជាមួយនឹងសារធាតុស្រាល ដើម្បីការពារសុវត្ថិភាពស្បែក។
២. ការប្រើប្រភេទសាប៊ូសម្អាត
លើសពីនេះ ការប្រើសាប៊ូដែលមានពពុះច្រើនពេកនឹងធ្វើឱ្យស្បែកស្ងួត បណ្តាលឱ្យរលាក និងធ្វើឱ្យស្បែកផលិតជាតិប្រេងច្រើន នាំឱ្យកើតមុន។ អ្នកជំនាញផ្នែកថែរក្សាសម្ផស្សបាននិយាយថា ស្ត្រីគួរតែជ្រើសរើសប្រើហ្វូមលាងមុខដែលសមស្របនឹងស្បែករបស់ពួកគេ ហើយលាងមុខនៅពេល ព្រឹក-រសៀលជារៀងរាល់ថ្ងៃ ដើម្បីសម្អាតស្បែករបស់ពួកគេ។
៣. ឡេការពារកម្តៅថ្ងៃ

ការប្រើឡេការពារកម្តៅថ្ងៃខុសក៏ជាមូលហេតុមួយដែលធ្វើឱ្យស្បែករបស់ស្ត្រីរងការខូចខាតក្នុងរដូវក្តៅ ការលាបឡេការពារកម្តៅថ្ងៃច្រើនពេកមិនអាចការពារស្បែកបានល្អទេ ប៉ុន្តែក៏បណ្តាលឱ្យរលាកផងដែរ។ ជ្រើសរើសឡេការពារកំដៅថ្ងៃដែលមាន SPF ពី ៣០ទៅ៥០ ហើយលាបវា ១៥នាទីមុន ពេលចេញទៅខាងក្រៅ បន្ទាប់មកបន្ទាប់ពី ២ ម៉ោងជាលាបឡេការពារម្តងទៀតក្នុងអំឡុងពេលថ្ងៃ។
៤. ការខាត់ស្បែក
ការលាបសារធាតុមិនមានសុវត្ថិភាពនឹងធ្វើឱ្យអ្នកងាយរងការខូចខាតស្បែក ផលិតផលដែលមានជាតិគីមីមិនត្រឹមតែធ្វើឱ្យស្បែកស្ងួត និងរលាកប៉ុណ្ណោះទេ ថែមទាំងគ្រោះថ្នាក់ បង្កើនហានិភ័យនៃជំងឺ មហារីកស្បែក។ អ្នកគួរពិចារណាឱ្យបានហ្មត់ចត់មុននឹងប្រើផលិតផលខាត់ស្បែកឱ្យសហើយប្រើ តែគ្រឿងផ្សំធម្មជាតិដូចជា ទឹកដោះគោស្រស់ ម្សៅកាហ្វេ ដើម្បីឱ្យស្បែក សដោយសុវត្ថិភាព។
៥. លាបក្រែមសំណើម

ការខ្ជិលលាបក្រែមផ្តល់សំណើមដល់ស្បែកនិងធ្វើឲ្យស្បែករបស់ស្ងួត របក និងកើតមុនជាដើម ដូច្នេះ ចាំបាច់ត្រូវបំពេញ និងផ្តល់សំណើមដល់ស្បែកឱ្យបានទៀងទាត់ ដោយប្រើក្រែមផ្តល់សំណើម។ សូមចំណាំថា អ្នកគួរតែជ្រើសរើសក្រែមផ្តល់សំណើមដែលមានជាតិប្រេងទាប និងឆាប់ជ្រាប ចូលស្បែក ដើម្បីផ្តល់សំណើមដល់ស្បែកដោយមិនធ្វើឱ្យរលាក ។
៦. ការទទួលទានទឹកមិនគ្រប់គ្រាន់
ការមិនបានផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយនៅរដូវក្តៅក៏បណ្តាលឱ្យខូចស្បែកច្រើនដែរ ការមិន បានទទួលទានទឹកគ្រប់គ្រាន់នឹងធ្វើឱ្យស្បែកខ្វះជាតិទឹក ស្ងួត និងចាស់ជាវ័យ។ដូច្នេះហើយ ស្ត្រីគួរ តែផឹកទឹកឲ្យបានយ៉ាងហោចណាស់១លីត្រកន្លះក្នុងមួយថ្ងៃ អាចជំនួសដោយទឹកដូង ទឹកតែបៃតង ឬទឹកផ្លែឈើ ដើម្បីបន្ថែមសារធាតុចិញ្ចឹមទទួលបានវីតាមីនគ្រប់គ្រាន់សម្រាប់ស្បែក ៕
ប្រែសម្រួល៖នាងតូច

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?