សុខភាព
ដឹងប្រយោជន៍គ្រាប់ជី ប្រាកដជារកមកទទួលទានមិនខាន
កន្លងមកមនុស្សជាច្រើនប្រហែលជាធ្លាប់បានដឹងហើយថា គ្រាប់ជីមានលក្ខណៈសម្បត្តិជួយសម្រកទម្ងន់ ប៉ុន្តែតាមពិតទៅវាក៏មានអត្ថប្រយោជន៍ និងគុណតម្លៃលាក់កំបាំងមួយចំនួនដែលយើងមិនធ្លាប់ដឹងនោះទេ។
គ្រាប់ជីមានរសជាតិមិនសួវឆ្ងាញ់ ប៉ុន្តែបើនិយាយពីគុណប្រយោជន៍វិញគឺល្អខ្លាំងសឹងថាដឹងហើយនឹងរកទិញយកមកទទួលទានភ្លាមៗមិនខានទេ។

១ ជួយបណ្ដេញកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ
នៅក្នុងប្រភេទអាហារនីមួយៗ ទាំងកូលេស្តេរ៉ុលល្អ និងអាក្រក់ត្រូវបានប្រមូលផ្តុំ។ គ្រាប់ជីជួយបញ្ចេញកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ។ ដោយសារតែសរសៃគ្រាប់ជី អាចស្រូបយកជាតិខ្លាញ់ នៅពេលដែលរាងកាយមិនអាចរំលាយសរសៃទាំងនេះបាន។ ខ្លាញ់អាក្រក់នឹងត្រូវបានបញ្ចេញរួមជាមួយសរសៃគ្រាប់ជី ប៉ុន្តែមិនមានឥទ្ធិពលលើខ្លាញ់ល្អទេ។
២ វាគឺជាថ្នាំបញ្ចុះលាមកដ៏ល្ល្អ
គ្រាប់ជីបន្ថែមជាតិសរសៃ និងជួយរំអិលធ្វើឲ្យលាមកមិនជាប់នឹងពោះវៀន ងាយស្រួលបញ្ចេញ ព្រោះគ្រាប់ជីនឹងជំរុញសរសៃប្រសាទជុំវិញពោះវៀនធំដែលបណ្ដាលឲ្យឈឺពោះធ្ងន់ធ្ងរ មនុស្សដែលទល់លាមកញឹកញាប់ត្រូវតែរកគ្រាប់ជីមកបរិភោគ។ វិធីប្រើគឺទទួលទាន ១-២ស្លាបព្រាបាយក្នុងមួយដង ត្រាំក្នុងទឹកឲ្យរីកសឹមផឹកមុនពេលចូលគេង។
៣ ស្លឹកគ្រាប់ជិគឺអាចបរិភោគបាន និងមានប្រយោជន៍
បន្ថែមពីលើមានប្រយោជន៍ ស្លឹកគ្រាប់ជីក៏ជួយក្នុងការព្យាបាលជំងឺផ្តាសាយ កាត់បន្ថយជំងឺរលាកទងសួត បែកញើស ឬសម្រាប់អ្នកម្ដាយថ្មីថ្មោងទើបសម្រាលកូនតែពុំមានទឹកដោះឲ្យកូន។ នៅពេលទទួលទានរួច រោគសញ្ញានឹងប្រសើរឡើង វិញជាធម្មតា។
ការប្រុងប្រយ័ត្ន
ត្បិតថាគ្រាប់ជីមានគុណប្រយោជន៍ច្រើនក៏ពិតមែន តែមុននឹងទទួលទានត្រូវត្រាំក្នុងទឹករហូតដល់រីកសិន។ ព្រោះបើញ៉ាំគ្រាប់ជីដែលមិនរីកល្អ នៅពេលវាស្ថិតក្នុងក្រពះនោះនឹងស្រូបយកទឹកនៅក្នុងបំពង់រំលាយអាហារធ្វើឲ្យគ្រាប់ជីទៅជារឹង និងការស្ទះពោះវៀន បណ្តាលឲ្យទល់លាមក និងហើមពោះទ្វេរដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៧ មុខមិនប្រៃខ្លាំង តែមានជាតិសូដ្យូមខ្ពស់ ដែលអាចប៉ះពាល់ដល់រាងកាយមិនដឹងខ្លួន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា