ព័ត៌មានជាតិ
ឈប់យល់ច្រឡំ ការលាងឈាមមិនមែនជាការប្ដូរឈាមចាស់ បញ្ចូលឈាមថ្មីនោះទេ
លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោម និងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ណែនាំថា ការលាងឈាម គឺជាការបន្សុទ្ធឈាមដែលដំណើរការដោយម៉ាស៊ីន វាមាននាទីបូមឈាមរបស់អ្នកជំងឺចេញមកក្រៅដើម្បីបន្សុទ្ធ រួចច្រោះចូលទៅក្នុងសារពាង្គកាយអ្នកជំងឺវិញប៉ុណ្ណោះ មិនមែនជាការប្ដូរឈាមចាស់បញ្ចូលឈាមថ្មីនោះទេ។ លោកលើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី នាពេលថ្មីៗនេះ។
កន្លងមកធ្លាប់មានការភាន់ច្រឡំមួយចំនួន ទាក់ទងទៅនឹងការលាងឈាម ថាការលាងឈាមគឺជាផ្លាស់ឈាមចាស់ បញ្ចូលឈាមថ្មី វេជ្ជបណ្ឌិតឯកទេសរូបនេះពន្យល់ថា ការលាងឈាម គ្រាន់តែជាដំណើរការមួយ ក្នុងការទៅចម្រាញ់យកជាតិពុលផ្សេងៗ កាកសំណល់ផ្សេងៗ ឬក៏ជាតិទឹកដែលលើសនៅក្នុងខ្លួន បញ្ចេញចោលមកក្រៅសារពាង្គកាយប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ដំណើរការនៃការបន្សុតឈាមនេះ គ្រាន់ជាការប្រតិបត្តិការដោយម៉ាស៊ីន បូមឈាមរបស់អ្នកជំងឺចេញមកក្រៅដើម្បីបន្សុទ្ធ ហើយក៏ច្រោះចូលទៅក្នុងសារពាង្គកាយអ្នកជំងឺវិញ។
បើតាមលោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ជាទូទៅ ការលាងឈាម គឺធ្វើឡើងចំពោះតែអ្នកជំងឺណាដែលស្ថានភាព តម្រងនោមខ្សោយខ្លាំង មិនអាចដំណើរការប៉ុណ្ណោះ។ លោកថា បញ្ហានេះគឺច្រើនកើតមានចំពោះអ្នកដែលមានបញ្ហាតម្រងនោមរុំារៃ ជំងឺទឹកនោមប្រៃ ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមជាដើម ដោយសារថា តម្រងនោមរបស់អ្នកជំងឺទាំងនេះ គឺខ្សោយខ្លាំងឬខូចខាតតែម្តង ហេតុនេះហើយ ទាមទារឲ្យមានការលាងឈាមជាប្រចាំនិងទៀងទាត់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ