Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត​ចំពោះជំងឺគ្រុនឈាម

បានផុស

នៅ

លោក សាស្ត្រាចារ្យ ម៉ម ប៊ុន ហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុង​ប្រយ័ត្ននិងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះជំងឺគ្រុនឈាមខណៈជំងឺនេះបាននិងកំពុង​មានការកើនឡើង​គួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចុះពិនិត្យព្យាបាល​ជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២មិថុនា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា«រដូវភ្លៀងធ្លាក់បានចូលមកដល់ហើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវប្រុង​ប្រយ័ត្នចំពោះជំងឺគ្រុនឈាមដោយធ្វើយ៉ាងណាកុំឱ្យមានមូសមានដង្កូវទឹកមានទឹកដក់នៅក្នុងផ្ទះឬនៅជុំវិញផ្ទះរបស់យើងដែលបង្កឱ្យមានមូសមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមខាំដល់កូនចៅយើងហើយឥឡូវនេះមិនកើតតែទៅលើកូនចៅយើងទេគឺកើតទៅលើមនុស្សចាស់ដែរ។ដូច្នេះត្រូវតែសំអាតលាងពាងអីឱ្យបានញឹកញាប់​និងស្អាតហើយពេទ្យដាក់​អាបេតជូន​ដើម្បីទប់ស្កាត់កុំឱ្យមានដង្កូវទឹក»។

លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋថានៅកន្លែងណាដែលមានមូសច្រើនត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអាជ្ញាធររាយការណ៍បន្តទៅភ្នាក់ងារសុខាភិបាលចុះមកបាញ់ថ្នាំសម្លាប់មូសខាំដល់កូនចៅយើង។

នៅក្នុងរយៈពេល ៤ខែឆ្នាំ២០២៣កន្លងទៅកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន១៦៦៧ករណីក្នុងនោះ​ស្លាប់ចំនួន៣​នាក់មានការកើនឡើងជាង២ដងបើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នាកាលពីឆ្នាំ​ ២០២២ កន្លងទៅដែលមានត្រឹមតែ ៦១១ ករណីក្នុងនោះស្លាប់ ១នាក់ប៉ុណ្ណោះ។រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមាន​ខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំខេត្តព្រះសីហនុនិងខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា​ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២៣ នេះជាឆ្នាំទី៤ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺគ្រុន​ឈាមទ្រង់ទ្រាយ​ធំកាលពីឆ្នាំ២០១៩កន្លងទៅ។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៣នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំ​អាបេតចំនួន​២០០តោន សេរ៉ូមជិត ៦ម៉ឺនប្លោក ថ្នាំបាញ់សម្លាប់មូសជិត ៥ពាន់លីត្រ និងត្រៀមសារអប់រំពីវិធាន​ការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមវិទ្យុអនឡាញ និងទូរទ្សសន៍ ដើម្បីបញ្ជ្រាប​ដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម