សុខភាព
ដុំគីសក្នុងខួរក្បាលបណ្ដាលមកពីអ្វី? ការពារបែបណា?
ដុំគីសក្នុងខួរក្បាល ជាថង់តូចមួយដែលមិនមែនជាដុំមហារីក ហើយពោរពេញទៅដោយខ្យល់ សារធាតុរាវ ឬជាលិកាប្រភេទផ្សេងទៀត។ ផលប៉ះពាល់របស់ដុំគីស អាស្រ័យទៅលើទីតាំងដែលគីសនេះស្ថិតក្នុងខួរក្បាល និងមូលហេតុបង្ក។
តើដុំគីសបង្កគ្រោះថ្នាក់ដល់អាយុជីវិតយើងដែរទេ?
ជាទូទៅ ដុំគីសមានលក្ខណៈស្លូត និងមិនបង្កឲ្យមានរោគសញ្ញាឡើយ ហើយដុំគីសភាគច្រើនមានទំហំមិនប្រែប្រួល នេះបើយោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត David Weintraub នាយកផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យសាកលវិទ្យាល័យNorth Shoreនៅទីក្រុងញូវយ៉ក។ ទោះយ៉ាងនេះក្ដី ប្រភេទដុំគីសមួយចំនួនអាចចាប់យកសារធាតុរាវចូលទៅក្នុងខ្លួនវា និងលូតលាស់ទៅតាមពេលវេលា។ ក្នុងករណីនេះ វានឹងបង្កជារោគសញ្ញា ព្រមទាំងត្រូវការព្យាបាលដោយវះកាត់ផងដែរ។
ដុំគីសក្នុងខួរក្បាលវិវដ្ដលើទារកក្នុងផ្ទៃ
ដុំគីសArachnoid ជាដុំគីសមួយប្រភេទដែលវិវដ្ដនៅក្នុងខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយវាបង្កឡើងដោយការបែងចែកមិនប្រក្រតីនៃភ្នាសArachnoid ជាស្រទាប់មួយក្នុងចំណោមស្រទាប់ទាំងបីដែលការពារខួរក្បាល និងខួរឆ្អឹងខ្នង។ ថ្វីត្បិតតែដុំគីសប្រភេទនេះតែងតែកើតមានតាំងពីកំណើតយ៉ាងណាក្ដី ប៉ុន្តែវាក៏អាចកើតឡើងដោយសារតែដុំសាច់ខួរក្បាល របួស ការឆ្លងមេរោគ ឬការវះកាត់ខួរក្បាល។
ដុំគីសក្នុងខួរក្បាលដទៃទៀត
ចំណែកដុំគីសColloid កកើតឡើងនៅផ្នែកកណ្ដាលនៃខួរក្បាល និងអាចនាំឲ្យស្ទះសារធាតុរាវខួរឆ្អឹងខ្នង។ បើយើងមានដុំគីសនេះ វាអាចបង្កឲ្យឈឺក្បាល នៅពេលដែលយើងស្ថិតក្នុងឥរិយាបថជាក់លាក់មួយ។ អាការៈឈឺក្បាលដែលបណ្ដាលមកពីដុំគីសColloidកើតឡើងនៅពេលដែលយើងពេញវ័យ។
ប្រភេទដុំគីសកម្រ
អង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថាដុំគីសរឹងតូចៗនៅក្នុងខួរក្បាល អាចបណ្ដាលមកពីប៉ារ៉ាស៊ីត ជាពិសេសពពួកតេនញ៉ាឈ្មោះថា Taenia Soliumដែលចូលក្នុងរាងកាយយើង នៅពេលដែលយើងញ៉ាំសាច់ជ្រូកឆៅ ឬមិនឆ្អិនល្អ។ បើតេនញ៉ាចូលក្នុងខួរក្បាល និងបង្កើតជាគីសនោះ យើងអាចប្រឈមនឹងជំងឺNeurocysticercosis។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំអាហារល្អៗ និងមានតុល្យភាព ព្រមទាំងជៀសវាងញ៉ាំសាច់ជ្រូកដែលមិនឆ្អិនល្អ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក