សុខភាព
៧ សញ្ញាបង្ហាញថា អ្នកមានសុខភាពពោះវៀនមិនល្អ
ទស្សនាវដ្ដី Vogue បានពិភាក្សាជាមួយវេជ្ជបណ្ឌិត Federica Amati អ្នកឯកទេសអាហារូបត្ថម្ភសុខភាពសាធារណៈ ដើម្បីស្វែងយល់ពីសញ្ញានៃសុខភាពពោះវៀនមិនល្អនិងដំណោះស្រាយ ។ ខាងក្រោមនេះជាសញ្ញាទាំង ៧ បង្ហាញថា អ្នកមិនមានសុខភាពពោះវៀនល្អនោះទេ ៖
១. លាមករាក ឬក្ដៀន

បើអ្នកសង្កេតឃើញលាមករាក ឬក្ដៀន មានន័យថាពោះវៀនយើងកំពុងមានបញ្ហា ហើយសម្រាប់អ្នកមានទាំងពីរចំណុចគឺកាន់តែពិបាក។ បញ្ហានោះអាចមកពីអតុល្យភាពអតិសុខុមប្រាណ ដូច្នេះបើការរំលាយអាហាររបស់អ្នកមិនល្អលើសពី ៧ ថ្ងៃ ត្រូវទៅពេទ្យជាចាំបាច់ ។
២. ប៉ោងពោះ
ពោះប៉ោងពេលរាក ឬក្ដៀន ជួនកាលវាកាន់តែមើលដឹងព្រោះបញ្ហាអ្វីមួយធ្ងន់ជាងមុន ។

៣. ហើមពោះ
បើអ្នកផោម ហើយមានការឈឺចាប់ វាជាសញ្ញាផ្សេងទៀតបង្ហាញថាពោះវៀនយើងមិនល្អ ។

៤. ការច្រាលអាស៊ីដ
ការច្រាលអាស៊ីដមានន័យថា អ្នកបរិភោគអាហារខុស ឬមិនល្អចំពោះអតិសុខុមប្រាណពោះវៀនរបស់អ្នក ។

៥. កង្វះអាហារូបត្ថម្ភ
កង្វះវីតាមីន ឬសារធាតុចិញ្ចឹមអាចជាសញ្ញាមួយបង្ហាញថា របបអាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ឬពោះវៀនមានបញ្ហាក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារ ។

៦. សុខភាពផ្លូវចិត្តទន់ខ្សោយ
សុខភាពពោះវៀនរបស់អ្នកពាក់ព័ន្ធនឹងផ្លូវចិត្ត ដូច្នេះការនឿយហត់អស់កម្លាំងគឺជាសញ្ញានៃពោះវៀនខ្សោយ ។

៧. បញ្ហាសើស្បែក
ស្ថានភាពស្បែកដូចជា មុន និងជំងឺស្បែកសុទ្ធតែមានទំនាក់ទំនងជាមួយនឹងពោះវៀន ដោយសារអ័ក្សស្បែកពោះវៀន ។ ឧទាហរណ៍៖ ការសិក្សាឆ្នាំ ២០២២ បានរកឃើញថា ការទទួលទានជាតិកាកសរសៃអាចជួយការពារ និងព្យាបាលអាឡ័កស៊ីស្បែក ។

ការស្រាវជ្រាវពីពោះវៀនរបស់អាមេរិកនិងអង់គ្លេសរកឃើញថា អ្នកដែលទទួលទានរុក្ខជាតិលើសពី ៣០ ដងក្នុងមួយសប្ដាហ៍ មានបរិមាណអតិសុខុមប្រាណខ្ពស់បំផុតក្នុងពោះវៀនរបស់ពួកគេ ៕
ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់