សុខភាព
ចង់សម្រកខ្លាញ់ក្បាលពោះ គួរធ្វើរឿង ៤ យ៉ាងនេះ
បើនិយាយអំពីការសម្រកខ្លាញ់មនុស្សភាគច្រើននឹងគិតដល់កន្លែងហាត់ប្រាណ គ្រូបង្ហាត់ផ្ទាល់ខ្លួន និងការហាត់ប្រាណខ្លាំងៗដែលនេះគឺជាការពិតមិនអាចប្រកែកបានមែន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលានិងប្រាក់កាសក្នុងការចំណាយនោះទេ។ សម្រាប់ដំណឹងល្អនោះ គឺការសម្រកខ្លាញ់មិនចាំបាច់ចំណាយប្រាក់ច្រើន ឬបញ្ចេញកម្លាំងខ្លាំងនោះទេ ដោយគ្រាន់តែកែសម្រួលនូវទម្លាប់រស់នៅមួយចំនួន នោះយើងក៏អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងរាងកាយបានដែរ។
បន្ថែមបន្លែ និងផ្លែឈើឲ្យបានច្រើនក្នុងរបបអាហារ
បន្លែ និងផ្លែឈើគឺជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែ និងវីតាមីន សំបូរទៅដោយសារធាតុសរសៃដែលជួយឲ្យយើងឆាប់ឆ្អែត និងមិនសូវសម្បូរកាល់ឡូរី។ ញ៉ាំបន្លែច្រើនមិនត្រឹមតែជួយកាត់បន្ថយកាល់ឡូរីទេ ថែមទាំងផ្ដល់នូវសារធាតុចិញ្ចឹមដែលរាងកាយយើងត្រូវការផងដែរ។
អនុវត្តការហាត់ប្រាណរៀងរាល់សប្ដាហ៍
យើងមិនចាំបាច់ទៅកន្លែងហាត់ប្រាណរៀងរាល់សប្ដាហ៍នោះទេ។ ការហាត់ប្រាណបីថ្ងៃក្នុងមួយសប្ដាហ៍ទោះមិនជាប់គ្នាក្ដី គឺគ្រប់គ្រាន់ដើម្បីរំញោចរាងកាយយើងបង្កើន និងរក្សាម៉ាស់សាច់ដុំបាន។ យើងអាចហាត់ប្រាណនៅក្លឹបហាត់ប្រាណ ឬគ្រាន់តែលើកដុំដែកនៅឯផ្ទះក៏បាន។ សំខាន់ធ្វើបែបណាក៏បានដរាបណាយើងប្ដេជ្ញាទៅនឹងទម្លាប់ដែលបានកំណត់។
ធ្វើឲ្យរាងកាយបញ្ចេញសកម្មភាព
នៅថ្ងៃណាមួយដែលយើងមិនមានកម្លាំងក្នុងការហាត់ប្រាណ យើងក៏ត្រូវធ្វើឲ្យរាងកាយបញ្ចេញសកម្មភាពដែរ ដោយយើងអាចជ្រើសរើសសកម្មភាពណាមួយដែលចូលចិត្តដូចជាដើរ ហែលទឹក ឬរាំ សំខាន់ឲ្យតែយើងសប្បាយចិត្តនឹងធ្វើវា។ ការដែលនៅមានការបញ្ចេញសកម្មភាពស្របពេលដែលយើងសប្បាយចិត្តនឹងធ្វើ នោះវានឹងជួយឲ្យយើងធូរស្បើយ និងអាចដុតកម្លោចខ្លាញ់ក្នុងពេលតែមួយបាន។
បន្ថែមប្រូតេអ៊ីនឲ្យបានច្រើន
ដូចដែលយើងដឹងស្រាប់ហើយការបង្កើនសាច់ដុំគឺជួយក្នុងការដុតកម្លោចខ្លាញ់ ប៉ុន្តែរាងកាយយើងត្រូវការប្រូតេអ៊ីនដើម្បីធ្វើរឿងនេះបាន។ យើងអាចបរិភោគសារធាតុស្ករ ប្រសិនបើចូលចិត្ត។ ទោះយ៉ាងណាក៏ដោយការបន្ថែមប្រូតេអ៊ីននៅក្នុងអាហារគឺត្រូវបានណែនាំឲ្យអនុវត្ត ដោយយើងត្រូវព្យាយាមប្រើប្រាស់ប្រូតេអ៊ីនដែលមានប្រភពផ្សេងៗគ្នា។ យើងអាចញ៉ាំសាច់ត្រី ឬសាច់សុទ្ធនៅថ្ងៃនេះ ឬសណ្ដែកសម្រាប់ថ្ងៃបន្ទាប់ជាដើម។ រាងកាយរបស់យើងនឹងទទួលបានផលប្រយោជន៍អំពីការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់។
អាថ៌កំបាំងក្នុងការសម្រកខ្លាញ់ និងរក្សារាងគឺការកែសម្រួលបែបផែនរស់នៅ និងគោរពតាមការផ្លាស់ប្ដូរនោះឲ្យបានជាប់លាប់។ ការបង្កើតទម្លាប់ថ្មីគឺមិនមែនមិនត្រូវការ ការប្រឹងប្រែងនោះទេ ប៉ុន្តែវាជាអ្វីដែលយើងគិតថាសក្ដិសមសម្រាប់សុខភាព។
ចុចអាន៖មានខ្លាញ់ក្បាលពោះ សាក ៥ វិធីនេះ ធានាឃើញលទ្ធផល ១០០ ភាគរយ
ចុចអាន៖ផ្លែឈើទាំង ៥ មុខអាចកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ