Connect with us

សុខភាព

ពពួកប៊ឺរី ៥ ផ្លែ ល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត

បានផុស

នៅ

ទន្ទឹមនឹងការប្រើថ្នាំ អ្នកជំងឺទីរ៉ូអ៊ីតត្រូវបានគេណែនាំឲ្យញ៉ាំផ្លែឈើដូចជា ទំពាំងបាយជូបៃតង, ស្ត្របឺរី, ប៊្លូបឺរី, រ៉ាបប៊ឺរី, និងផ្លែឆឺរីជារៀងរាល់ថ្ងៃ ដើម្បីរក្សាសុខភាពនិងកាត់បន្ថយរោគសញ្ញាផ្សេងៗ។

១ ទំពាំងបាយជូបៃតង៖ របបអាហារដែលមានសុខភាពល្អ អាចការពារជំងឺក្រពេញទីរ៉ូអ៊ីត និងជួយអ្នកជំងឺឲ្យ​ជាសះស្បើយឡើងវិញ។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរ​តែទទួលទានផ្លែទំពាំងបាយជូរ​ជាប្រចាំ។ ទំពាំងបាយជូមានសារជាតិប្រឆាំងអុកស៊ីតកម្ម flavonoids ដ៏រឹងមាំ ដែលអាចជួយរាងកាយ​កម្ចាត់ជាតិពុល និង​កម្ចាត់​ភ្នាក់ងារ​បង្កគ្រោះថ្នាក់សម្រាប់ក្រពេញទីរ៉ូអ៊ីត។ ផ្លែឈើនេះក៏មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា​កាល់ស្យូម និង​ប៉ូតាស្យូម ដែល​ផ្តល់​ថាមពល និងជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ផ្លែស្ត្របឺរី៖ សមាសធាតុអាហារូបត្ថម្ភក្នុងផ្លែស្ត្របឺរី ១០០ក្រាមរួមមាន 35 kcal, ១.៨ ក្រាមនៃជាតិ​សរសៃ, ១២មីលីក្រាមនៃជាតិកាល់ស្យូម, ៨៩ មីលីក្រាមនៃប៉ូតាស្យូម, ០.២៨មីលីក្រាមនៃម៉ង់ហ្គាណែស​និង ៥៦ មីលីក្រាមនៃវីតាមីន C ។ ផ្លែស្ត្របឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្មពីរ (anthocyanins, ellagic) ដែលអាច ការពារជំងឺមហារីក ប្រឆាំងការរលាក និងការពាររាងកាយពីជំងឺសរសៃឈាមបេះដូង។ Anthocyanins អាចជួយបំផ្លាញរ៉ាឌីកាល់សេរី ដើម្បីឲ្យកោសិកាអាចដំណើរការធម្មតា។ Ellagic ជំនួយក្នុងការទប់ស្កាត់ការលូតលាស់យ៉ាងឆាប់រហ័សនៃកោសិកាមហារីក។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរតែជ្រើសរើសផ្លែស្ត្របឺរីដែលមានដើមពណ៌បៃតងភ្លឺ។

៣ ផ្លែប៊្លូបឺរី៖ អ្នកដែលមានជំងឺ​ក្រពេញទីរ៉ូអ៊ីត មានកម្រិតរ៉ាឌីកាល់សេរី​ដែល​បង្កគ្រោះថ្នាក់ខ្ពស់​ជាងមនុស្ស​ដែល​មិនមានជំងឺនេះ។ ផ្លែប៊្លូបឺរីមានផ្ទុកសារធាតុ pterostilbene ដែលអាចជួយ​ការពារ​ឥទ្ធិពល​នៃ​រ៉ាឌីកាល់សេរី និង​កំណត់​ការផលិត និងការលូតលាស់នៃកោសិកាមិនប្រក្រតី។

៤ ផ្លែ Raspberry៖ ផ្លែ Raspberry សម្បូរទៅដោយ​ម៉ង់ហ្គាណែស ដែលមានសារៈសំខាន់សម្រាប់មុខងារខួរក្បាល ជួយបង្កើនការចងចាំ និងកាត់បន្ថយការរលាក​ដែលបណ្តាល​មកពី​របួសដែលនាំ​ទៅដល់ស្ថានភាពក្រពេញទីរ៉ូអ៊ីត ក៏ដូចជាការពារ​ជំងឺក្រពេញទីរ៉ូអ៊ីត​ផងដែរ។ ពួកវាក៏បង្កើនការស្ដារឡើងវិញនៃ​កោសិកាដែលខូចផងដែរ។

៥ ផ្លែ Cherry៖ ក្នុងផ្លែ Cherry មានសារធាតុប្រឆាំងអុកស៊ីតកម្មល្អជាច្រើន សម្រាប់រាងកាយដូចជា beta-carotene, zeaxanthin និង lutein ដែលជួយប្រឆាំងនឹងការរលាក និងការពារភាពចាស់ និងភ្នាក់ងារបង្កមហារីក។​ លើស​ពី​នេះ​ទៀត វាជួយកាត់បន្ថយការ​ស្រូប​យក​កូលេស្តេរ៉ុល​អាក្រក់​ចូល​ទៅ​ក្នុង​ចរន្តឈាម ការពារ​បេះដូង។ អ្នក​ជំងឺ​អាច​បរិភោគ​ផ្លែ cherries ទទេ ឬច្របាច់ទឹក និង​ញ៉ាំជាមួយ oats តាមចំណង់ចំណូលចិត្ត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៤ ក្រុម ជួយមនុស្សចាស់ឲ្យមានការចងចាំល្អជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៦ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៦ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម