សុខភាព
គន្លឹះងាយៗព្យាបាលសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ត្រឹមតែរយៈពេល ២ សប្ដាហ៍
ជាទូទៅយើងអាចនឹងជ្រុះសក់តិចតួចជាប្រចាំថ្ងៃវាជារឿងធម្មតាតែប្រសិនបើការជ្រុះសក់ធ្ងន់ធ្ងរ ហើយមិនអាចដុះឡើងវិញបាន នោះគឺវាជាបញ្ហាមួយគួរឱ្យព្រួយបារម្ភដោយមូលហេតុរួមមាន: កត្តាហ្សែន; ភាពតានតឹង, បញ្ហាផ្លូវចិត្តជាដើម ។
ខាងក្រោមនេះគឺជាគន្លឹះងាយៗ ព្យាបាលសក់ជ្រុះយ៉ាងមានប្រសិទ្ធភាពត្រឹមតែរយៈពេល ២ សប្តាហ៍ ៖
១. ប្រេង Rosemary
Rosemary គឺជាឱសថដែលត្រូវបានគេស្គាល់ថាសម្រាប់ “ឯកទេស” របស់វាក្នុងការថែរក្សាសក់ដែលមានប្រសិទ្ធភាពដោយសារសមត្ថភាពរបស់វាក្នុងការធ្វើអោយឈាមរត់កាន់ប្រសើរឡើង។ លាយប្រេងrosemary ៥ ដំណក់ក្នុងសាប៊ូកក់សក់របស់អ្នក បន្ទាប់មកបន្តទៅសាប៊ូកក់សក់ និងម៉ាស្សា ក្បាលរបស់អ្នកដូចធម្មតា។ បន្ទាប់ពី ២ សប្តាហ៍អ្នកនឹងឃើញការប្រែប្រួលគួរឱ្យកត់សម្គាល់។
២. ព្យាបាលសក់ជ្រុះជាមួយខ្ទឹមស ខ្ទឹមបារាំង និងក្រូចឆ្មា
គ្រឿងផ្សំទាំងបីនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី នេះមានន័យថាពួកគេអាចជួយកម្ចាត់សារធាតុកខ្វក់នៅលើស្បែកក្បាលរបស់អ្នក។ លើសពីនេះ សមាសធាតុស្ពាន់ធ័រនៅក្នុងខ្ទឹមបារាំង និងខ្ទឹមជួយធ្វើឱ្យសរសៃសក់មានស្ថេរភាព អ្នកត្រូវលាយខ្ទឹមស ខ្ទឹមបារាំង និងក្រូចឆ្មាក្នុងសមាមាត្រសមរម្យ បន្ទាប់មកយកល្បាយមកលាបលើស្បែកក្បាល ហើយទុកចោល ២០នាទី។ លាងជម្រះជាមួយទឹកច្រើនឲ្យបានស្អាត ធ្វើវា ៣ដងក្នុងមួយសប្តាហ៍។
៣. ខ្ទិះដូង និងការ៉ុត
ការរួមបញ្ចូលគ្នានេះជួយពង្រឹងសក់ព្រោះគ្រឿងផ្សំទាំងពីរសម្បូរទៅដោយសារធាតុចិញ្ចឹម ការ៉ុត ប្រឆាំងអុកស៊ីតកម្ម វីតាមីន B6; B12; ខ្ទិះដូងមានវីតាមីន អាស៊ីតអាមីណូ អំបិលរ៉ែ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកទឹកខ្ទិះដូង និងការ៉ុតមកលាបលើសក់របស់អ្នក ធ្វើបែបនេះម្តងក្នុងមួយ សប្តាហ៍រហូតដល់អ្នកឃើញប្រសិទ្ធភាព ។
៤. ទឹកខ្មេះប៉ោម
ទឹកខ្មេះអាចជួយគ្រប់គ្រងជាតិខ្លាញ់លើស ប្រសិនបើសក់ជ្រុះបណ្តាលមកពីសក់ប្រេង ចូរជ្រើសរើ សវិធីព្យាបាលនេះ ព្រោះវាជួយជំរុញដល់ចរន្តឈាម។ អ្វីដែលអ្នកត្រូវធ្វើ គឺម៉ាស្សាស្បែកក្បាលរប ស់អ្នកជាមួយនឹងទឹកខ្មេះប៉ោម បន្ទាប់មកទុក ១០ទៅ១៥ នាទីហើយលាងទឹកចេញអ្នកអាចធ្វើវិធី សាស្រ្តនេះមួយសប្តាហ៍ម្តង។
៥. ប្រទាលកន្ទុយក្រពី
ប្រទាលកន្ទុយក្រពីផ្តល់សំណើម និងព្យាបាលស្បែកក្បាលរបស់អ្នកអ្នកគ្រាន់តែលាយវាជាមួយនឹង ទឹកបន្តិចដើម្បីឱ្យមានក្រែមដែលអាចម៉ាស្សាស្បែកក្បាលបាន។
៦. Beets
Beets សម្បូរទៅដោយសារធាតុចិញ្ចឹមព្រោះវាមានវីតាមីន B, C, កាល់ស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ លាយទឹកដាំពុះជាមួយនិងទឹក beetroot ដែលបានគៀបយកទឹកហើយដើម្បីធ្វើឱ្យល្បាយក្តៅឧណ្ឌៗ ហើយកក់សក់របស់អ្នកជាមួយល្បាយរួចលាងទឹកចេញធម្មតា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ពពួកប៊ឺរី ៥ ផ្លែ ល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?