សុខភាព
អត្ថប្រយោជន៍ ៦ យ៉ាងរបស់វីតាមីន E មិនសូវមានអ្នកដឹងពីមុនមក
វីតាមីន E គឺជាសមាសធាតុដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំ ហើយវីតាមីន E កើតឡើងដោយធម្មជាតិនៅក្នុងអាហារមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ បន្លែមួយចំនួន និងអាហារបំប៉ន ។
ខាងក្រោមគឺជា អត្ថប្រយោជន៍ ៦ យ៉ាងរបស់វីតាមីន E គ្រប់គ្នាមិនដែលដឹងពីមុនមក៖
១. កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម

ភាពតានតឹងអុកស៊ីតកម្មគឺជាអតុល្យភាពរវាងប្រព័ន្ធប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ នេះអាចនាំឱ្យខូចកោសិកា និងបង្កើនហានិភ័យនៃជំងឺ។ វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងរាងកាយ ការសិក្សាបានបង្ហាញថាការបន្ថែមកម្រិតខ្ពស់របស់វីតាមីន E អាចកាត់បន្ថយសញ្ញានៃភាពតានតឹងអុកស៊ីតកម្ម និងពង្រឹងការការពារប្រឆាំងអុកស៊ីតកម្ម។
២. ការពារជំងឺសរសៃឈាមបេះដូង
អាហារបំប៉នវីតាមីន E អាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូង ល្អសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ឬកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ ដូចជាកូលេស្តេរ៉ុល LDL និងទ្រីគ្លីសេរីត មានការកើនឡើងហានិភ័យនៃជំងឺបេះដូង ។
៣. បំបាត់ការឈឺចាប់ពេលមករដូវ

ការឈឺចាប់ពេលមករដូវត្រូវតែធ្វើឱ្យស្ត្រីមានអារម្មណ៍មិនស្រួលជាខ្លាំងដោយសារតែការឈឺចាប់ ខ្លាំងនិងញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមួយបានបង្ហាញថា អាហារបំប៉នវីតាមីន E ជួយបន្ថយការឈឺចាប់ពេលមករដូវចំពោះស្ត្រី។ ការបន្ថែមចូលក្នុងអាហារប្រចាំថ្ងៃនៃការរួមបញ្ចូ លគ្នានៃវីតាមីន E និងវីតាមីន C រួមចំណែកដល់ការកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឈឺចាប់ត្រង់ត្រគា កជាប្រចាំ។
៤. ធ្វើឱ្យស្បែកស្រស់ស្អាត
ការប្រើប្រាស់វីតាមីន E គឺជួយឲ្យស្បែកស្រស់ស្អាតភ្លឺថ្លា និងការពារពីកម្រិតផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីកាំរស្មីអ៊ុលត្រាវីយូឡេ។ ជាមួយគ្នានេះ អាហារបំប៉នវីតាមីន E ក៏អាចជួយលើបញ្ហាស្បែកដូចជាជំងឺត្រអកជាដើម ។
៥. ការលើកកម្ពស់សុខភាព
វីតាមីន E ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាព ដូចជាកាត់បន្ថយការរលាក និងធ្វើអោយប្រសើរឡើងនូវមុខងារប្រព័ន្ធភាពស៊ាំ។ ការរក្សាកម្រិតវីតាមីន E ឱ្យកាត់បន្ថយថយចុះនៃការចង់ចាំខ្សោយចំពោះមនុស្សចាស់ ។
៦. ធ្វើអោយប្រសើរឡើងនូវមុខងារសួត

វីតាមីន E មានប្រសិទ្ធភាពក្នុងការការពារជំងឺផ្លូវដង្ហើម និងរោគសញ្ញាជំងឺហឺតមួយចំនួនចំពោះកុមារ និងមនុស្សពេញវ័យ។ វីតាមីន E អាចត្រូវបានរកឃើញនៅក្នុងអាហារដូចជាគ្រាប់ផ្កាឈូករ័ត្ន និងអាល់ម៉ុន ផ្លែបឺរ ត្រីសាម៉ុង ផ្លែល្ហុង ស្វាយ បង្គា ប្រូខូលី ជាដើម ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖រោគសញ្ញាទាំង ៦ បង្ហាញថា រាងកាយរបស់អ្នកកង្វះវីតាមីន B1

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់