Connect with us

សុខភាព

៥ យ៉ាង ស្ត្រីគ្រប់រូបគួរធ្វើរាល់ព្រឹក ល្អសម្រាប់ការរំលាយអាហារ និងរាងស្អាត​

បានផុស

នៅ

ស្រីៗ ជឿឬមិនជឿ! ទម្លាប់ពេលព្រឹក រួមចំណែកដល់ការបង្កើនល្បឿននៃការរំលាយអាហារ និងជួយសម្រក​ទម្ងន់។ ថ្ងៃនេះ​យើង​ខ្ញុំបាន​ចងក្រង​រឿង ៥ យ៉ាង​ដែល​ស្ត្រី​ត្រូវ​ធ្វើ​ជា​រៀងរាល់​ព្រឹក។ វាជួយ​សម្រក​ទម្ងន់​ដោយសុវត្ថិភាព និង​មានប្រសិទ្ធភាព ដោយសារតែទម្លាប់​ទាំងនេះជួយដល់ការរំលាយ​អាហារបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ គេងលក់ស្រួល

ការ​គេង​លក់​ស្កប់ស្កល់​គឺជា​ខ្សែការពារ​ដំបូង​ដ៏​សំខាន់​បំផុត​។ ការគេងគ្រប់គ្រាន់ រួមចំណែកដល់ការរំលាយអាហាររបស់រាងកាយ​បានល្អ។ ដូច្នេះប្រសិនបើ ចង់គេងឲ្យ​បានគ្រប់គ្រាន់ និងយូរ ត្រូវតែរៀបចំផែនការគេងឲ្យបានល្អនៅពេលយប់ ។ យ៉ាងណាមិញ នៅពេលដែលរាងកាយគេងមិនគ្រប់គ្រាន់ នឹងរួមចំណែកដល់ការឡើងទម្ងន់ វាក៏បង្កើនអរម៉ូននៃភាពអត់ឃ្លានផងដែរ រំញោចចំណង់អាហារ និងធ្វើឲ្យ​ខ្លាញ់កកកុញនិងធ្វើឲ្យ​ឡើងទម្ងន់។

២ ផឹកទឹក

ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក សូមផឹក​ទឹក​ជា​មុន​សិន។ មិនថា​ទឹក​ក្តៅ ឬ​ទឹក​សីតុណ្ហភាព​ធម្មតា។ការ​ផឹក​ទឹក​មួយ​កែវមុន​ពេល​ញ៉ាំ​អាហារ​​នឹង​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ជួយសម្អាតជាតិពុលក្នុងខ្លួន និងជួយឲ្យ​ពោះវៀនមានចលនាល្អ។ សំខាន់ជាងនេះទៅទៀត ការផឹកទឹកក៏ជួយបង្កើនសីតុណ្ហភាពរាងកាយផងដែរ។ ដែលនៅ​ពេល​សីតុណ្ហភាព​រាងកាយកើនឡើង វានឹងបង្កើនអត្រាមេតាប៉ូលីស​ ធ្វើឲ្យ​រាងកាយ​អាចដុតកាឡូរីបានលឿន និង​កាន់តែច្រើន។

៣ ផឹកតែឬកាហ្វេដោយគ្មានជាតិស្ករ

ផឹកតែឬកាហ្វេគ្មានជាតិផ្អែមនៅពេលព្រឹក ដើម្បីឲ្យ​រាងកាយទទួលបានជាតិកាហ្វេអ៊ីន ដែលជាតិកាហ្វេអ៊ីនរួម​ចំណែកដល់ការបង្កើនអត្រាមេតាប៉ូលីស ប៉ុន្តែសូមផ្តល់អនុសាសន៍​ដល់ស្រីៗ ចៀសវាងការផឹកតែ ឬកាហ្វេជាមួយស្ករ ឬទឹកដោះគោបន្ថែម។ ព្រោះវាអាចបំផ្លាញសុខភាព ហើយ​ក៏​ជា​លទ្ធផល​ក្នុង​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​មិន​ល្អ​ដូច​ដែល​វា​គួរ​ធ្វើ។

៤ ញ៉ាំអាហារប្រូតេអ៊ីន

អាហារប្រូតេអ៊ីនគឺជាអាហារដែលត្រូវបានណែនាំឲ្យញ៉ាំនៅពេលព្រឹក។ ព្រោះ​សារធាតុ​ចិញ្ចឹម​ប្រភេទ​នេះ​រួមចំណែក​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បានយូរ​ និង​អាច​ជួយ​ការពារ​ការ​ឃ្លាន​អាហារ​មិន​ល្អ​។ លើសពីនេះ ប្រូតេអ៊ីន​អាច​ជួយ​កាត់បន្ថយ​ភាព​ឃ្លាន​ក្នុងពេល​ថ្ងៃ​ ឬអាចកាត់បន្ថយអាហារសម្រន់ក្រោយអាហារផងដែរ។ លើសពីនេះ ប្រូតេអ៊ីនក៏រួមចំណែកដល់ការបង្កើនល្បឿននៃការរំលាយអាហារនៅក្នុងរាងកាយ ធ្វើឲ្យសម្រកទម្ងន់ផងដែរ។

៥ ​ប៉ះពាល់នឹងពន្លឺព្រះអាទិត្យដើម្បីទទួលបានវីតាមីន D

ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យនៅពេលព្រឹក ដើម្បីឲ្យរាងកាយទទួលបានវីតាមីន D ដែលជួយពន្លឿនការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ វីតាមីន D គឺជាវីតាមីនដែលចាំបាច់សម្រាប់រាងកាយ។ ប៉ុន្តែផ្ទុយទៅវិញវាគឺជាវីតាមីនដែលរាងកាយអាចខ្វះបានយ៉ាងងាយ។ ដូច្នេះ​ហើយ​ពេល​ព្រឹក​សូម​ណែនាំ​ស្រីៗ​ឲ្យ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ ដើម្បី​បញ្ចេញ​រាងកាយ​ទៅ​នឹង​ពន្លឺព្រះអាទិត្យ និង​ទទួល​បាន​វីតាមីន D ។ នេះនឹងជួយកាត់បន្ថយជាតិខ្លាញ់ និងកាត់បន្ថយការបង្កើត​កោសិកាខ្លាញ់ថ្មី​នៅក្នុងខ្លួនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងទេ! តែបៃតងអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព

ចុចអាន៖គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម