សុខភាព
កន្លែងសម្ងាត់មានអនាម័យ ស្រីៗត្រូវដឹងតិចនិកទាំង៥ នេះ
ស្រីៗយើងភាគច្រើនតែងតែមានភាពអៀនខ្មាសក្នុងការនិយាយ ឬចែករំលែកចំណេះដឹងអំពីអនាម័យកន្លែងសម្ងាត់។ ប៉ុន្តែ វាពិតជាមានភាពចាំបាច់ណាស់ក្នុងការថែរក្សាអនាម័យកន្លែងនោះឲ្យបានស្អាត និងមានសុខភាពល្អ។ ទោះបីជាស្រីៗយើងស្ថិតក្នុងវ័យណាក៏ដោយ យើងត្រូវតែយល់ដឹង ក៏ដូចជាអនុវត្តតិចនិកប្រចាំថ្ងៃមួយចំនួនខាងក្រោមនេះ ដើម្បីធានាថាយើងរក្សាអនាម័យកន្លែងសម្ងាត់បានត្រឹមត្រូវ។
១. ត្រូវរក្សាខោទ្រនាប់ឲ្យស្ងួតជានិច្ច
ការណ៍ដែលស្រីៗយើងមិនជួតសម្អាតបរិវេណប្រដាប់ភេទឲ្យស្ងួតល្អ បន្ទាប់ពីនោមរួច វាអាចធ្វើឲ្យខោទ្រនាប់សើម ដែលកត្តានេះមិនត្រឹមតែបណ្ដាលឲ្យមានក្លិនមិនល្អប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យយើងមានហានិភ័យនៃការឆ្លងមេរោគទ្វារមាសផងដែរ។ ដូច្នេះហើយ យើងគួរតែជូតសម្អាតកន្លែងសំខាន់មួយនេះដោយប្រើក្រដាសអនាម័យ ឬកំណាត់ទន់ៗ ដើម្បីឲ្យខោទ្រនាប់របស់យើងមានភាពស្ងួតជានិច្ច។
ជាមួយគ្នានេះដែរ ការប្រើប្រាស់ម្សៅហ៊ុយលាបខ្លួន ឬការជូតខ្លាំងៗនៅត្រង់ទ្វារមាស វាអាចធ្វើឲ្យទ្វារមាសស្ងួតខ្លាំង ដែលអាចបណ្ដាលឲ្យមានភាពរមាស់ និងបញ្ហាស្ងួតទ្វារមាសផងដែរ។ លើសពីនេះ វាក៏អាចបង្កឲ្យមានការឈឺចាប់នៅពេលរួមភេទ និងធ្វើឲ្យយើងងាយរងរបួស ព្រមទាំងអាចបណ្ដាលឲ្យកើតមានហានិភ័យនៃជំងឺមហារីកស្រទាប់ស្បូន ថែមទៀតផង ប្រសិនបើយើងប្រើប្រាស់ម្សៅហ៊ុយនៅត្រង់បរិវេណទ្វារធំ និងរន្ធយោនី។
២. ផ្លាស់ប្ដូរសំឡីអនាម័យឲ្យបានទៀងទាត់
ជាទូទៅ ស្រីៗយើងតែងតែផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៤ទៅ៦ម៉ោងម្ដង។ ប៉ុន្តែប្រសិនបើយើងមករដូវច្រើនៗ យើងគប្បីផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៣ទៅ៤ម៉ោង។ យ៉ាងណាមិញ មានស្រីៗខ្លះ មិនសូវខ្វល់ខ្វាយអំពីរឿងផ្លាស់ប្ដូរសំឡីឲ្យបានទៀងទាត់ឡើយ នៅពេលដែលខ្លួនមករដូវតិចៗ ដែលកត្តានេះនឹងធ្វើឲ្យស្បែករបស់យើងកើតកន្ទួលរមាស់ ឬមានក្លិនមិនល្អជាដើម។ លើសពីនេះ ក្នុងករណីខ្លះ វាក៏អាចធ្វើឲ្យយើងមានហានិភ័យនៃការឆ្លងមេរោគផងដែរ។ ហេតុដូច្នេះហើយ ស្រីៗយើងគួរតែផ្លាស់ប្ដូរសំឡីអនាម័យឲ្យបានទៀងទាត់ និងលាងសម្អាតកន្លែងសំខាន់នេះជារៀងរាល់ពេលដែលយើងចូលបន្ទប់ទឹក ក្នុងអំឡុងពេលមករដូវ។
៣. សម្អាតកន្លែងសម្ងាត់ក្រោយពេលរួមភេទ
ស្រីៗយើងគួរបង្កើតទម្លាប់លាងសម្អាតកន្លែងប្រដាប់ភេទរាល់ពេលរួមភេទរួច ពីព្រោះធាតុរាវក្នុងរាងកាយ និងភាគល្អិតពីស្រោមអនាម័យអាចបណ្ដាលឲ្យមានការរលាក ក៏ដូចជាឆ្លងមេរោគទ្វារមាសបានផងដែរ។ ហេតុនេះហើយ ចូរលាងសម្អាតកន្លែងសំខាន់នេះជាមួយនឹងទឹកស្អាត បន្ទាប់ពីរួមភេទរួច ដើម្បីការពារខ្លួនពីជំងឺកាមរោគនានា។
៤. ចៀសវាងកោររោមប្រដាប់ភេទ
ស្រីៗយើងមួយចំនួនចូលចិត្តកោររោមប្រដាប់ភេទ ដោយគិតថា រោមត្រង់តំបន់នោះ គឺគួរឲ្យខ្ពើម និងពុំមានអនាម័យឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញ រោមប្រដាប់ភេទ គឺជាសំណាញ់សុវត្ថិភាពដែលការពារបបូរទ្វារមាស (Vulva) ពីការឆ្លងបាក់តេរីផ្សេងៗ។ បន្ថែមពីនេះ ការកោររោមដោយមិនបានប្រើប្រាស់ឧបករណ៍កោរអេឡិចត្រូនិកត្រឹមត្រូវ ក៏អាចបណ្ដាលឲ្យទ្វារមាសរបស់យើងរងរបួសផងដែរ។
៥. កុំព្រងើយនឹងសញ្ញានៃការឆ្លងមេរោគទ្វារមាស
ប្រសិនបើស្រីៗយើងជួបបញ្ហាផ្សេងៗដូចជា ទឹករម្អិលមានក្លិនមិនល្អ ហូរទឹករម្អិលតាមទ្វារមាសច្រើនជ្រុល ឬមានពណ៌ សូមទៅធ្វើការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។ លើសពីនេះ ចូរកុំព្រងើយកន្តើយជាមួយនឹងអាការៈរមាស់ ឬឈឺចាប់ក្នុងបរិវេណទ្វារមាស ពីព្រោះវាអាចជាសញ្ញានៃជំងឺផ្សេងៗផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២២ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ