សុខភាព
ហេតុអ្វីបានជាមនុស្សមួយចំនួន ផឹកកាហ្វេហើយទៅរាគរូស ?
មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាផលិតផលសម្រកទម្ងន់ ឬថ្នាំបញ្ចុះលាមកសម្រាប់អ្នកដែលមានការទល់លាមក ជាធម្មតាវាមកក្នុងទម្រង់ជាកាហ្វេ។ អ្នកខ្លះថាផឹកកាហ្វេត្រូវតែបន្ទោបង់ ប៉ុន្តែសម្រាប់អ្នកខ្លះដែលផឹកកាហ្វេហើយមិនមានរោគសញ្ញាអ្វីឡើយ។ ហេតុអ្វីបានជាអញ្ចឹង?

លោកវេជ្ជបណ្ឌិត Pirat Lokapattana វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺខាងក្នុង ឬ Doctor Cat ពន្យល់ថា
“កាហ្វេ និងជាតិកាហ្វេអ៊ីនជំរុញអ្នកទទួលប្រូតេអ៊ីន muscarinic រំញោច peristalsis ពោះវៀន លើសពីនេះ ការផឹកកាហ្វេលើសពី៣កែវ ឬច្រើនជាងនេះ ធ្វើឲ្យក្រពះលាតសន្ធឹង។ រំញោចការឆ្លុះក្រពះពោះវៀន ដែលនាំទៅដល់ការបន្ទោរបង់ញឹកញាប់ឬរាគតែម្ដង។
ទោះយ៉ាងណាក៏ដោយ រឿងនេះនឹងកើតឡើងតែនៅពេលដែលអ្នកដែលមិនធ្លាប់ពិសាកាហ្វេពីមុនមក ឬយូរៗម្តងផឹកកាហ្វេដែលមិនផឹកកាហ្វេជាប្រចាំ។ លើសពីហានិភ័យនៃជំងឺរាគ អ្នកនៅតែអាចទទួលរងឥទ្ធិពលនៃជាតិកាហ្វេអ៊ីន ក្នុងករណីខ្លះ ដូចជាញ័រទ្រូង បេះដូងលោតញាប់ គេងមិនលក់ ថប់បារម្ភ ឈឺក្បាល ឬមនុស្សខ្លះអាចមានអាឡ័កស៊ីទៅនឹងជាតិកាហ្វេអ៊ីន ដូចជាបបូរមាត់ហើម ឬអណ្ដាត កន្ទួល ហើមមុខ ថប់ដង្ហើម ចង្អោរនិងក្អួត និងវិលមុខផងដែរ។
ដូច្នេះ គន្លឹះខ្លះៗសម្រាប់អ្នកដែលកម្រផឹកកាហ្វេ ប៉ុន្តែចង់ផឹកដើម្បីបំបាត់ភាពងងុយគេង ឬចង់ផឹកដើម្បីភ្លក់រសជាតិ គួរជ្រើសរើសផឹកកាហ្វេក្នុងរូបមន្តដែលមិនមានកំហាប់ខ្លាំង អាចចាប់ផ្តើមជាមួយកាហ្វេ ឡាតេ ម៉ូចា ឬកាត់បន្ថយបរិមាណកាហ្វេ។ កុំផឹកលើសពី ១ កែវក្នុងពេលតែមួយ កុំផឹកលើសពី ៣ កែវ ឬក៏អាចរកអាហារញ៉ាំពេលផឹកកាហ្វេក៏បាន។ វានឹងជួយឲ្យរាងកាយរបស់អ្នកស្រូបយកជាតិកាហ្វេអ៊ីនកាន់តែយឺត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ទទួលបាន បន្ទាប់ពីញ៉ាំសូកូឡាជារៀងរាល់ព្រឹក

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល