Connect with us

សុខភាព

ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ

បានផុស

នៅ

យោងតាមប្រភពមន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នលើការទទួលទាន និងតម្រូវឱ្យរៀបចំរបបអាហារឱ្យបានត្រឹមត្រូវ ព្រោះអាហារដែលប្រៃខ្លាំង និងអាហារដែលមានសារធាតុប៉ូតាស្យូម ធ្វើឱ្យគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរសម្រាប់សុខភាពអ្នកជំងឺប្រភេទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានឱ្យដឹងថា អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ គឺតម្រូវឱ្យប្រើប្រាស់ថ្នាំទៀងទាត់ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ផ្សេងៗជាយថាហេតុ ដូចជាការឡើងសំពាធឈាម ហើមសួត និងវិបត្តិចលនាបេះដូងជាដើម។ ក្រៅពីនេះ ក៏ត្រូវ​យក​ចិត្តទុកដាក់លើការទទួលទានផងដែរ ពិសេសការទទួលទានអាហារប្រៃខ្លាំងដូចជា ប្រហុក ផ្អក ឬឆៃប៉ូវ និងអាហារដែលមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ដូចជា ចេក ក្រូច ផ្លែប័រ និងផ្លែដូង ជាដើម។

តាមការគូសបញ្ជាក់ បើសិនជាអ្នកជំងឺខ្សោយតម្រងនោម ទទួលទានអាហារដែលមានរៀបរាប់ខាងលើនេះ ពិសេសការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់ អាចនឹងបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបានណែនាំទៀតថា សម្រាប់ការទទួលទានសារជាតិអំបិល ធ្វើយ៉ាងណាមិនឱ្យលើសពី ៥ក្រាម ក្នុងរបបអាហារប្រចាំថ្ងៃឡើយ។ លើសពីនេះ ត្រូវកាត់បន្ថយ​សារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ និងអាហារដែលមានសារធាតុផូស្វ័រ។

បើតាមការណែនាំ អ្នកជំងឺប្រភេទនេះ ត្រូវទទួលទឹកស្អាតក្នុងកម្រិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ) បន្លែឆ្អិន ហើយ​បើ​ចំពោះ​សាច់ ដូចជាត្រី, មាន់, ទា គឺអាចទទួលបានក្នុង​កម្រិតសមល្មម ដោយមានជាឧទាហរណ៍បញ្ជាក់ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនឱ្យលើសពី ១៥០ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយ​តម្រងនោម​កម្រិតធ្ងន់។ ហេតុនេះការទទួលទានបានត្រឹមត្រូវ ក៏ជាផ្នែកមួយអាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ ប្រឈមផ្សេងៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម