Connect with us

សុខភាព

ខ្វះ​ជាតិ​ទឹក​មែនទេ? ភេសជ្ជៈ៣ប្រភេទនេះ​អាច​ជួយ​អ្នក​បាន

បានផុស

នៅ

ការ​បំប៉ន​រាងកាយ​ជាមួយ​នឹង​ភេសជ្ជៈ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​យើង​​។ ​វា​មិន​ត្រឹមតែ​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​​ថែម​ទាំង​​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ​ជួយ​ឲ្យ​សន្លាក់​មាន​ជាតិ​រម្អិល​​ និង​ធានា​​ដំណើរការ​​ល្អ​នៃ​​សរីរាង្គ​ផ្សេង​ៗ​​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ភេសជ្ជៈ​ល្អៗ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​រហ័សរហួន​ ​និង​ជួយ​​ឲ្យ​យើង​​គេង​លក់​ស្រួល​ថែម​ទៀត​ផង​​​។​ ​នៅ​រដូវ​រងា​នេះ​ ​យើង​ចាំបាច់​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​ ​ពីព្រោះ​វា​អាច​​ជួយ​ពង្រឹង​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ក៏​ដូចជា​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​បាន​យ៉ាង​អស្ចារ្យ​។​ យ៉ាង​ណា​មិញ​ ​ភេសជ្ជៈ​​ទាំង​៣​ខាងក្រោម​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ដូង

​​​​​​​យើង​ប្រហែល​ជា​បាន​​ដឹង​ហើយ​ថា​ ទឹក​ដូង​មាន​គុណប្រយោជន៍​ដ៏​​​សម្បូរ​បែប​​ចំពោះ​​រាងកាយ​​។​ ជាក់​ស្ដែង​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ មាន​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ការពារ​​កោសិកា​របស់​យើង​ពី​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី ព្រម​ទាំង​​ជា​ប្រភព​ម៉ាញ៉េស្យូម​​ ដែល​​អាច​បង្កើន​រំញោច​អាំងស៊ុយលីន​ និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​​។​ ​លើស​ពី​នេះ​ វា​ក៏​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​សម្រាប់​បំពេញ​ជាតិ​ទឹក​ បន្ទាប់​ពី​​ធ្វើ​លំហាត់​ប្រាណ ឬ​លេង​កីឡា​​រួច​ផង​ដែរ​។

តែ​បៃតង

​ភេសជ្ជៈ​​មួយ​ប្រភេទ​នេះ​ ​មិន​ត្រឹមតែ​ជួយ​​សម្អាត​ និង​ធ្វើ​ឲ្យ​បំពង់​ក​របស់​យើង​ជ្រះ​ល្អ​​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​នឹង​ស្មាន​មិន​ដល់​។​ ​ពិត​ណាស់​ តែ​បៃតង​​អាច​ជួយ​បង្កើន​​មុខងារ​ខួរ​ក្បាល​ បន្ថយ​ជាតិ​ខ្លាញ់​ ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ព្រម​ទាំង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​កម្ចាត់​បញ្ហា​ក្លិន​មាត់​ ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ផង​ដែរ​។​ ​ខណៈ​ដែល​តែ​បៃតង​ជួយ​បំពេញ​ជាតិ​​ទឹក​ដល់​រាងកាយ​​បាន​យ៉ាង​​ល្អ​ វា​​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​​ផង​ដែរ​។​

ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ

​ប្រសិនបើ​យើង​ចង់​បំពេញ​ជាតិ​ទឹក​ទៅ​ក្នុង​រាងកាយ​ យើង​មិន​អាច​មើល​រំលង​ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ​បាន​ឡើយ​ ពីព្រោះ​​ទឹក​ឃ្មុំ​​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការ​បង្ក​រោគ​នៅ​​ក្នុង​បំពង់​ក​​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​​​​ជួយ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​​ប្រឆាំង​នឹង​​​ការ​បង្ក​​រោគ​ផ្សេង​ៗ​ ​ដោយ​​​កម្ចាត់​បាក់តេរី​ និង​បណ្ដេញ​សារធាតុ​មិន​ល្អ​​ចេញ​ពី​រាងកាយ​របស់​យើង​ផង​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ល្បីថា “តែបៃតង” ជួយឲ្យឆាប់មានកូន?

សូមចុចអាន៖ ផ្លែពោត លាក់អាថ៌កំបាំង ៤ យ៉ាងចំពោះសុខភាព​ ដែលយើងមិនធ្លាប់ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម