សុខភាព
តើសំណាកអ្វីខ្លះដែលអាចយកទៅធ្វើតេស្ត DNA បាន ហើយរយៈពេលប៉ុន្មានទើបដឹងលទ្ធផល?
DNA មានពាក្យពេញថា Deoxyribonucleic acid ឬអាស៊ីតដេអុកស៊ីរីបូនុយក្លេអិច គឺជាម៉ូលេគុលគីមីដែលផ្ទុកនូវប្លង់កំណត់លក្ខណៈរបស់ភាវៈរស់ ហើយមនុស្សគ្រប់គ្នាសុទ្ធតែមាន DNA គ្រាន់តែខុសៗគ្នាប៉ុណ្ណោះ ខណៈភាគច្រើនអ្នកដែលចង់ដឹងពីសាច់ញាតិខ្លួនឯងថាជានរណា គឺតាមរយៈការធ្វើតេស្ត DNA នេះឯង ។

អ្នកអាចធ្វើតេស្ត DNA ដើម្បីកំណត់ពីភាពត្រឹមណាមួយតាមរយៈសំណាកឈាម សក់ ស្បែក ឬទឹកភ្លោះចំពោះអ្នកមានផ្ទៃពោះ ហើយភាគច្រើនទាល់តែនៅមន្ទីរពិសោធន៍ទើបគេអាចធ្វើតេស្ត DNA បាន ។ នៅមន្ទីរពិសោធន៍ អ្នកបច្ចេកទេសនឹងស្វែងរកការផ្លាស់ប្តូរហ្សែន ក្រូម៉ូសូម ឬប្រូតេអ៊ីនរបស់អ្នក ។
ចំណែកលទ្ធផលតេស្តវិញ យើងអាចដឹងត្រឹមតែរយៈពេល ២ ឬ ៣ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែការធ្វើតេស្តមួយចំនួនផ្សេងទៀតក៏ចំណាយពេលច្រើនសប្ដាហ៍ផងដែរ ទើបដឹងលទ្ធផលផ្លូវការ ជាពិសេសការធ្វើតេស្ត DNA កំណត់ភាពជាឪពុក និងកូន ។ អ្នកអាចកំណត់ថាតើនរណាម្នាក់អាចជាឪពុកបង្កើតរបស់កូនអ្នក តាមរយៈការធ្វើតេស្ត DNA ឈាមជាដើម ។

គួរបញ្ជាក់ថា DNA គឺជាកោសិកាមួយដែលបញ្ជូនបន្តពីមេបាទៅកាន់អ្នកជំនាន់ក្រោយនៅពេលបន្តពូជ ។ ដោយហេតុថា កោសិកាកូនកើតឡើងពីការបញ្ចូលគ្នានៃកោសិកាមេជីវិតរបស់ឪពុក និងម្តាយ ដូច្នេះកោសិកាកូននឹងមានផ្ទុក DNA របស់ឪពុកផង និងម្តាយផង ទើបធ្វើឲ្យមនុស្សដែលជាប់សាច់ឈាមគ្នាតែងតែមាន DNA ស្រដៀងគ្នា ទោះមិនដូចគ្នា ១០០ ភាគរយក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Cleveland Clinic
ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា