សុខភាព
៤ គន្លឹះ របស់ជនជាតិជប៉ុន រក្សាទុកស៊ុតក្នុងទូទឹកកកឲ្យបានយូរ
ស៊ុតគឺជាប្រភពប្រូតេអ៊ីនដែលមានគុណភាព ដែលអាចរកបានយ៉ាងងាយស្រួល ទោះជាយ៉ាងណា ស៊ុតបានក្លាយជាតម្លៃថ្លៃជាងនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន។ ដូច្នេះហើយទើបប្រជាជនជប៉ុនចាប់អារម្មណ៍លើរបៀបរក្សាស៊ុត ដើម្បីរក្សាភាពឆ្ងាញ់បានយូរ រួមជាមួយនឹងវិធីពន្យារអាយុរបស់ស៊ុត ដើម្បីការពារកុំឲ្យវាខូច។

ស្វែងយល់ការពិតអំពីការរក្សាទុកស៊ុតនៅក្នុងទូទឹកកក និងការណែនាំខ្លះៗអំពីការរក្សាស៊ុតពីអតីតសាស្ត្រាចារ្យនៃសាកលវិទ្យាល័យកសិកម្មតូក្យូ លោក Chiyoko Tokue ។
១ ស៊ុតខូចកាន់តែងាយស្រួលបើទុកក្នុងប្រអប់ស៊ុតនៅទ្វារទូទឹកកក
ទូរទឹកកកជាទូទៅត្រូវបានរចនាឡើងដោយមានទីតាំងដាក់ស៊ុតនៅក្នុងទ្វារទូទឹកកកដើម្បីឲ្យស៊ុតចូលបានយ៉ាងងាយស្រួល។ ប៉ុន្តែតាមពិត ការទុកស៊ុតក្នុងប្រអប់ដាក់ស៊ុតនៅទ្វារទូទឹកកក នឹងធ្វើឲ្យខូចយ៉ាងងាយ។ ដោយសារតែភាពខុសគ្នានៃសីតុណ្ហភាព និងការរំញ័រនៅពេលបើកនិងបិទ ការទុកដាក់ខាងក្នុងទូទឹកកកនឹងជួយពន្យារអាយុជីវិតរបស់ស៊ុត។ វាក៏គួររក្សាទុកក្នុងធុងបិទជិត ដើម្បីការពារសំបកស៊ុតដែលមានមេរោគ ពីការផ្ទេរទៅអាហារផ្សេងទៀតនៅក្នុងទូទឹកកក។
២ ស៊ុតឆ្អិនងាយខូចជាងស៊ុតឆៅ
មនុស្សជាច្រើនគិតថាការទុកស៊ុតឆ្អិនរឹងនៅក្នុងទូទឹកកកនឹងមានរយៈពេលយូរជាងស៊ុតឆៅ ប៉ុន្តែស៊ុតឆ្អិនរឹងពិតជាខូចបានយ៉ាងងាយជាងស៊ុតឆៅ។ ដោយសារតែនៅក្នុងស៊ុតពណ៌សឆៅមានអង់ស៊ីមដែលអាចជួយទប់ទល់នឹងការលូតលាស់របស់បាក់តេរី។ បើស្ងោរស៊ុត វានឹងធ្វើឲ្យអង់ស៊ីមខូច ហើយស៊ុតខូចកាន់តែងាយ។
៣ កុំលាងស៊ុតមុនពេលរក្សាទុក
ស៊ុតអាចឆ្លងមេរោគ Salmonella។ ប៉ុន្តែមិនគួរលាងសម្អាតស៊ុតមុនពេលរក្សាទុកឡើយ។ ព្រោះការលាងនឹងធ្វើឲ្យទាប់ខាងក្រៅនៃស៊ុតរបូតចេញ ដែលធ្វើឲ្យបាក់តេរីចូលទៅក្នុងស៊ុតកាន់តែងាយស្រួល។
៤ តើអាចញ៉ាំស៊ុតដែលផុតកំណត់បានទេ
កាលបរិច្ឆេទផុតកំណត់នៃស៊ុតត្រូវបានគណនាដោយយោងទៅតាមច្បាប់ស្តីពីអនាម័យចំណីអាហារ។ ដើម្បីការពារការពុលអាហារដែលបណ្តាលមកពីបាក់តេរី Salmonella ដែលអាចជាប់នឹងស៊ុត។ ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលដែលអង់ស៊ីមហៅថា លីសូហ្សីម (Lysozyme) នៅក្នុងស៊ុតពណ៌ស រក្សាស្ថានភាពដំណើរការរបស់វា ដើម្បីដកសារធាតុកខ្វក់ចេញពីស៊ុត។ នេះគឺជាពេលដែលប្រជាជនជប៉ុនអាចបរិភោគស៊ុតឆៅបាន។ ការផុតកំណត់ស៊ុតជាទូទៅត្រូវបានកំណត់លឿនជាងពេលដែលស៊ុតខូច។ ដូច្នេះស៊ុតអាចបរិភោគបាន។ ប៉ុន្តែដើម្បីសុវត្ថិភាពសុខភាពគួរតែចម្អិនមុនពេលទទួលទាន។
ជាទូទៅ ស៊ុតគឺជាអាហាររហ័សមួយប្រភេទ ព្រោះស៊ុតមានរសជាតិឆ្ងាញ់ស្ទើរតែគ្រប់មុខម្ហូប ហើយមានតម្លៃអាហារូបត្ថម្ភទាំងអស់ លើកលែងតែវីតាមីន C។ ប៉ុន្តែក្នុងករណីដែលអ្នកមិនមានពេលធ្វើម្ហូប និងទិញស៊ុតមករក្សាទុកក្នុងរយៈពេលយូរ អ្នកអាចសាកល្បងទុកស៊ុតតាមការណែនាំខាងលើ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?