Connect with us

សុខភាព

អត្ថប្រយោជន៍ ១០ យ៉ាងនៃខ្ទឹមស ដែលត្រូវញ៉ាំជារៀងរាល់ថ្ងៃ

បានផុស

នៅ

​អាហារជុំវិញពិភពលោកភាគច្រើន​តែងប្រើប្រាស់ខ្ទឹមសជា​គ្រឿងផ្សំ​ចម្បង​ សម្រាប់ចម្អិនអាហារឲ្យកាន់តែទទួលបានរសជាតិឈ្ងុយឆ្ងាញ់លើសមុន។​ បន្ថែមពីលើការក្លាយជាធាតុផ្សំដ៏អស្ចារ្យជាច្រើន ហេតុផលដ៏ល្អមួយទៀតដែលយើងចង់ឲ្យអ្នកញ៉ាំខ្ទឹមសជារៀងរាល់ថ្ងៃ នោះគឺប្រយោជន៍ពីខ្ទឹមស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍១០យ៉ាងនៃខ្ទឹមស ដែលអ្នកគួរទទួលទានជារៀងរាល់ថ្ងៃ៖

១ លៃតម្រូវសម្ពាធឈាមទៅកម្រិតធម្មតា

២ បញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាម

៣ ការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះ​សក្តិសម​សម្រាប់អ្នកជំងឺទឹកនោមផ្អែម

៤ បំប៉ន​ឈាម ការពារភាពស្លេកស្លាំង

៥ បង្កើន​ភាពស៊ាំដល់រាងកាយ

៦ ការពារ​ជំងឺ​បេះដូង

៧ កាត់បន្ថយការទល់លាមក ធ្វើឲ្យ​ប្រព័ន្ធ excretory ដំណើរការកាន់តែប្រសើរ

៨ ជួយបណ្តេញខ្យល់ និងបំបាត់ការក្រហាយទ្រូង

៩ ការពារជំងឺផ្តាសាយ រារាំងការលូតលាស់នៃមេរោគ បាក់តេរី ផ្សិត

១០ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ចិញ្ចឹមស្បែក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

វិធីទទួលបានអត្ថប្រយោជន៍ពីខ្ទឹមស

សារធាតុ Allicin នៅក្នុងខ្ទឹមសដែលមានប្រយោជន៍ដល់រាងកាយរបស់យើង ត្រូវ​ឆ្លងកាត់​ការ​ហាន់ ឬ​បុក ដូច្នេះ​ខ្ទឹមស​ត្រូវ​ហាន់ឬ​បុក ៥-១០ នាទី​មុន​ពេល​ចម្អិន ទើប​ Allicin មិន​រលាយ​ពេល​ឡើង​កម្ដៅ​។

ទោះយ៉ាងណាក៏ដោយ បរិមាណខ្ទឹមសដែលអ្នកគួរញ៉ាំក្នុងមួយថ្ងៃគួរតែមានកម្រិត ខណៈចំពោះពោះមនុស្សពេញវ័យ ខ្ទឹមសអាចបរិភោគបានប្រហែល ៤ ក្រាមក្នុងមួយថ្ងៃ ប៉ុន្តែមិនគួរញ៉ាំលើសពីនេះលើសពី ១០ ថ្ងៃទេ ព្រោះវាបង្កើនហានិភ័យនៃការកកឈាមយឺត ឬ​ការហូរឈាមមិនឈប់នៅពេលមានរបួស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការសិក្សា៖ ស្រកត្រឹមតែ ១ភាគរយនៃ​ទម្ងន់ ជួយបន្ថយភាពចាស់នៃខួរក្បាលឲ្យក្មេងជាងវ័យ ៩ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ៦ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម