Connect with us

សុខភាព

ការសិក្សាព្រមានថា មនុស្សនឹងកើតជំងឺទឹកនោមផ្អែម ១.៣ ពាន់លាននាក់ នៅឆ្នាំ ២០៥០

បានផុស

នៅ

ការសិក្សាថ្មីរកឃើញថា ប្រសិនបើមនុស្សនៅតែមិនកែទម្លាប់អាក្រក់ចេញទេ អត្រាអ្នកជំងឺទឹកនោមផ្អែមនឹងបន្តកើនឡើងនៅគ្រប់ទីកន្លែងក្នុងរយៈពេល ៣០ ឆ្នាំ ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវាស់ស្ទង់សុខភាព និងការវាយតម្លៃ នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បានឲ្យដឹងថា នៅឆ្នាំ ២០៥០ នឹងមានអ្នកជំងឺទឹកនោមផ្អែមប្រហែល ១.៣ ពាន់លាននាក់ ទូទាំងពិភពលោក ខណៈបច្ចុប្បន្នមាន ៥២៩ លាននាក់ទៅហើយ ។

ក្នុងចំណោមនោះ ៩០ ភាគរយនៃអ្នកជំងឺមានទឹកនោមផ្អែមប្រភេទ ២ ដែលជាជំងឺបណ្ដាលមកពីភាពធាត់ របបអាហារ ការប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំជក់ និងមិនសូវហាត់ប្រាណជាដើម ។

សូម្បីលោក Liane Ong អ្នកដឹកនាំការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ក៏មានប្រសាសន៍ដែរថា “អត្រាកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺទឹកនោមផ្អែមមិនត្រឹមតែគួរឱ្យព្រួយបារម្ភប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រព័ន្ធសុខភាពនៅក្នុងពិភពលោកទៀតផង” ។

សម្រាប់កត្តាសំខាន់ដែលជំរុញឲ្យអត្រាមនុស្សកើតជំងឺទឹកនោមផ្អែមកើនឡើង គឺបណ្តាលមកពីការឡើងទម្ងន់ ទន្ទឹមនេះការសិក្សាបង្ហាញថា មនុស្សចាស់ប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែម ជាងមនុស្សវ័យក្មេងគួរឲ្យកត់សម្គាល់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Sputnik

ចុចអាន៖ ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន

ចុចអាន៖ កុមារ ចូលចិត្តបរិភោគចំណីអាហារ និងភេសជ្ជៈផ្អែម ប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម