សុខភាព
គុណវិបត្តិ ៥ យ៉ាង បណ្ដាលមកពីញ៉ាំអាហារលឿនពេក
ក្នុងជីវិតសព្វថ្ងៃ អ្វីៗត្រូវប្រញាប់ប្រញាល់ប្រជែងនឹងពេលវេលា។ បន្ថែមពីលើការបរិភោគអាហារសាមញ្ញ មនុស្សមួយចំនួនជារឿយៗត្រូវញ៉ាំអាហាររហ័ស។ ដោយសារតែសេវារហ័ស ដើម្បីយកពេលវេលាទៅធ្វើការ ធ្វើសកម្មភាពផ្សេងទៀត។
យ៉ាងណាមិញ រឿងទាំងអស់នេះក៏បណ្តាលឲ្យមានទម្លាប់នៃការញ៉ាំលឿនដែរ។ ការញ៉ាំលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់រាងកាយ តាមរបៀបផ្សេងៗគ្នា ប្រសិនបើអ្នកដឹងហើយ អ្នកនឹងមិនញ៉ាំលឿនទៀតទេ។
ផលវិបាកដែលកើតចេញពី ញ៉ាំលឿនពេក
១ ហើមពោះឬឈឺពោះ
មូលហេតុចម្បងនៃការហើមពោះ ជាធម្មតាគឺអាហារដែលអ្នកញ៉ាំ។ ប្រហែលជាជាមួយនឹងអាហារមួយចំនួនដែលមានប្រតិកម្មជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់យើង។ ប៉ុន្តែវារួមបញ្ចូលនូវទម្លាប់នៃការញ៉ាំរបស់យើង។ អ្នកដែលញ៉ាំលឿន ចូលចិត្តជ្រើសរើសអាហារដែលងាយឆ្អែត ឆាប់ឆ្អែត ដូច្នេះហើយពួកគេច្រើនតែជាអាហារដែលសម្បូរដោយម្សៅ ស្ករ សាច់ និងខ្លាញ់ ដែលធ្វើឲ្យពិបាករំលាយ និងការរំលាយអាហារនៅពេលក្រោយ។
២ ខ្លាញ់ក្បាលពោះឬឆាប់ធាត់
បើមិនជឿ ត្រូវតែជឿថា អ្នកដែលញ៉ាំលឿន នឹងមានហានិភ័យនៃការធាត់ជាងអ្នកដែលញ៉ាំក្នុងល្បឿនធម្មតា ឬញ៉ាំយឺតៗ ជាង ៧០% នៃអ្នកធាត់ ឬអ្នកដែលហៀបនឹងធាត់ មានទម្លាប់ញ៉ាំលឿន ព្រោះមនុស្សភាគច្រើនដែលញ៉ាំលឿនច្រើនតែជាអ្នកដែលមិនទំពាឲ្យបានហ្មត់ចត់។ ហើយលេបចូលក្នុងក្រពះយ៉ាងលឿន។ ពេលអាហារដល់ក្រពះ ពេលខ្លះយើងអាចនឹងញ៉ាំច្រើនជាងធម្មតា ដើម្បីញ៉ាំឲ្យបានឆ្អែត។
៣ ជំងឺទឹកនោមផ្អែម
កាន់តែគួរឲ្យភ័យខ្លាចបន្តិចជាមួយនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលគ្មាននរណាម្នាក់ចង់បានឡើយ។ ការញ៉ាំលឿនដោយមិនទំពារអាហារឲ្យបានហ្មត់ចត់ បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences អ្នកញ៉ាំលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំលឿនធម្មតា ២.៥ ដង។
៤ ជំងឺក្រពះ / ការច្រាលអាស៊ីត / មហារីកក្រពះ
អ្នកដែលញ៉ាំលឿនទំនងជាមិនទំពារបានត្រឹមត្រូវ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះបញ្ចេញទឹកក្រពះកាន់តែច្រើន និងកំហាប់អាស៊ីតខ្ពស់។ នេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។
៥ ការពុលអាហារ
៥-១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន។ ប៉ុន្តែអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា (ព្រោះតែប្រញាប់ញ៉ាំ) ដូច្នេះកាលណាសមត្ថភាពយល់ឃើញទម្រង់ រសជាតិ និងក្លិនក៏តិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ។
ក្រោយដឹងរឿងនេះហើយ សួមទទួលទានអាហារបន្ទាប់ត្រូវទំពារយឺតៗ និងហ្មត់ជាងមុនមុនពេលលេប។ បន្តិចម្តងៗកាន់តែយល់ដឹងអំពីរសជាតិអាហារ ហើយរីករាយនឹងការញ៉ាំកាន់តែច្រើន ដូច្នេះ អ្នកមិនត្រូវរងទុក្ខដោយជំងឺផ្សេងៗ ដែលអាចកើតឡើងនាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការសិក្សា៖ ស្រកត្រឹមតែ ១ភាគរយនៃទម្ងន់ ជួយបន្ថយភាពចាស់នៃខួរក្បាលឲ្យក្មេងជាងវ័យ ៩ ខែ
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងនៃខ្ទឹមស ដែលត្រូវញ៉ាំជារៀងរាល់ថ្ងៃ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង