សុខភាព
ជំងឺធ្ងន់ធ្ងរ ៤ ប្រភេទ អាចព្យាបាលដោយត្របពុតលំញង
ត្រប់ពុតលំញងសំបូរណាស់នៅប្រទេសកម្ពុជា ដែលយើងអាចយកធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបបានច្រើនមុខ ស្រេចលើការចេះកែច្នៃឲ្យមានឱជារសប៉ុណ្ណោះ។ បន្ថែមពីលើភាពឆ្ងាញ់ វាក៏មានលក្ខណៈសម្បត្តិដែលអាចទប់ទល់នឹងជំងឺផ្សេងៗបានផងដែរ បើចង់ដឹងថាវាមានអ្វីខ្លះនោះ សូមក្រឡេកមើលអត្ថប្រយោជន៍អាចព្យាបាលជំងឺដែល៤យ៉ាង។

១ ជំងឺទឹកនោមផ្អែម
ការសិក្សាស្រាវជ្រាវបានរកឃើញថាទឹកត្រប់ពុតលំញងអាចកាត់បន្ថយកម្រិតរ៉ាឌីកាល់សេរីក្នុងឈាមរបស់សត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម។ ខ្លាញ់អាក្រក់ និងបន្ថយកម្រិតជាតិស្ករក្នុងឈាម ដូច្នេះ អ្នកជំងឺទឹកនោមផ្អែមឲ្យញ៉ាំត្រប់ពុតលំញងកំឡុងពេលព្យាបាលនឹងជួយបានច្រើន។
២ បញ្ហាសំពាធឈាមខ្ពស់ និងប្លាកែត
ការស្រាវជ្រាវនៅប្រទេសកាមេរូនបានរកឃើញថា នៅពេលប្រើចម្រាញ់ត្រប់ពុតលំញង លាយជាមួយអាល់កុលដើម្បីពិសោធន៍ជាមួយកណ្តុរ វាប្រែថាចង្វាក់បេះដូងនិងសម្ពាធឈាមថយចុះ។ វាក៏អាចបញ្ឈប់ការប្រមូលផ្តុំប្លាកែតផងដែរ។ ដូច្នេះហើយ វាអាចធ្វើឲ្យអាការរបស់អ្នកជំងឺលើសឈាម និងបញ្ហាប្លាកែតកាន់តែប្រសើរឡើង។
៣ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ក្នុងឆ្នាំ ២០០៨ ត្រប់ពុតលំញងចំនួន ១១ ប្រភេទត្រូវបានចម្រាញ់នៅក្នុងប្រទេសថៃ ដើម្បីស្វែងរកសារធាតុប្រឆាំង អុកស៊ីតកម្ម លទ្ធផលបានបង្ហាញថា ត្រប់ពុតលំញងមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេក្នុងចំណោមបន្លែផស្េងទៀត។
៤ ដំបៅក្រពះ
នៅក្នុងឆ្នាំ២០០៨ក្រុមស្រាវជ្រាវមួយនៅប្រទេសកាមេរូនបានរកឃើញ ត្រប់ពុតលំញង អាចទប់ទល់នឹងដំបៅក្រពះ។ ដោយសារតែនៅក្នុង ត្រប់ពុតលំញងមានសារជាតិ flavonoids និង triterpenes ដែលមានប្រសិទ្ធភាពប្រឆាំងនឹងដំបៅក្រពះដែលបណ្តាលមកពីគ្រឿងស្រវឹង ឬភាពតានតឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើអ្នកដឹងទេ? ផ្លែមន ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងការពារជំងឺមហារីក
ចុចអាន៖ជំងឺ ៤ ប្រភេទ កើតឡើងមកពីត្រីប្រហុក បើទទួលទានមិនប្រយ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា