Connect with us

សុខភាព

ទឹកនោមមានក្លិនឈួលខ្លាំង អាចមានហានិភ័យនៃជំងឺគ្រោះថ្នាក់

បានផុស

នៅ

ទឹកនោម​មាន​ក្លិន​ឈួល​បន្តិចបន្តួច​គឺជារឿង​ធម្មតា តែ​បើ​ឈួល​ពេក វាអាចជាសញ្ញានៃជំងឺ​គ្រោះថ្នាក់​ដែលអ្នកគួរតែពិនិត្យមើលមុនហានិភ័យកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Niwat Laksanawong មន្ទីរពេទ្យ Charoen Krung Pracharak ទីក្រុងបាងកក បាននិយាយថា ទឹកនោមមានទឹក និងកាកសំណល់ចេញពី​តម្រងនោម ផលិតផល​កាកសំណល់​ទាំងនេះ​ប៉ះពាល់​ដល់​ក្លិន​ទឹកនោម។ ជាទូទៅ ទឹកនោម​មាន​ពណ៌​លឿងស្លេក មានក្លិន​ជាក់លាក់​ដែល​មិន​ខ្លាំង​ពេក។ វាអាចមានការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​នៅ​ក្នុងក្លិន វាអាស្រ័យទៅលើ​កត្តា​ជាច្រើន​ដូចជា​អាហារ ឬ​ភេសជ្ជៈ​ដែល​បាន​ញ៉ាំ។ ប៉ុន្តែ​ប្រសិនបើ​ទឹកនោម​មាន​ក្លិន​ស្អុយ​ខ្លាំង ឬ​មាន​ក្លិន​ខុស​ប្រក្រតី​ អាចបង្ហាញពីលក្ខខណ្ឌឬ ជំងឺមួយចំនួន។

មូល​ហេតុ​នៃ​ក្លិន​ស្អុយ​នៃ​ទឹកនោម​ដែល​មក​ពី​កត្តា​រួមដូចជា​៖

-ភេសជ្ជៈ ឬអាហារមួយចំនួន ពេល​ញ៉ាំ​វា​អាច​ប៉ះពាល់​ដល់​ក្លិន​ទឹកនោម ដូចជា​កាហ្វេ ផ្លែ​ទំពាំង​បាយជូរ ថ្នាំ ឬ​វីតាមីន​មួយចំនួន​។

-ការ​ផឹកទឹកតិច​នឹងធ្វើឲ្យ​ទឹកនោមរបស់អ្នកប្រមូលផ្តុំកាន់តែច្រើន (បរិមាណទឹក​ត្រូវបាន​កាត់បន្ថយ ប៉ុន្តែ​កាកសំណល់​កើនឡើង) ដូច្នេះវាកាន់តែមានក្លិនស្អុយ​ឬឈួល។

មូលហេតុទាំងនេះអាចត្រូវបាន​កែតម្រូវ​ដោយ ផឹកទឹកឲ្យ​បានគ្រប់គ្រាន់ប្រហែល២ លីត្រក្នុង​មួយថ្ងៃ ហើយ​ព្យាយាម​សង្កេត​ខ្លួនឯង​ប្រសិនបើអ្នកមិនញ៉ាំអាហារ ឬភេសជ្ជៈទាំងនេះ។ តើវាមានក្លិន​ប្រសើរជាងទេ?

មូលហេតុ​​ក្លិន​ស្អុយ​នៃ​ទឹកនោម ​ដែល​កើត​ចេញពី​រោគសញ្ញា​នៃ​ជំងឺ​មួយចំនួន​ដូចជា​៖

-ការឆ្លងមេរោគ​ផ្លូវទឹកនោម

-ជំងឺទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់

-ជំងឺថ្លើម

-ជំងឺប្លោកនោមដែលមានប្រហោងក្នុងពោះវៀន ឬទ្វាមាស

-ជំងឺហ្សែនមួយចំនួន ដែលធ្វើឲ្យរាងកាយមិនអាចរំលាយអាស៊ីដអាមីណូមួយចំនួនបាន​ ហើយការប្រមូលផ្តុំសារធាតុបែបនេះនៅក្នុងទឹកនោមក្នុងបរិមាណច្រើនរហូតដល់មានក្លិនមិនធម្មតា។

ប្រសិនបើ​ទឹកនោម​មាន​ក្លិន​ស្អុយ​ខ្លាំង​ខុសពី​ធម្មតា ឬ​ទឹកនោម​មាន​ក្លិនឈួលខ្លាំងពិបាកទ្រាំ​រួម​ជាមួយនឹង​រោគសញ្ញា​ផ្សេងទៀត​ដូចជា នោម​ក្រហាយ ទឹកនោម​ពពក ទឹកនោម​មាន​ឈាម ក្តៅខ្លួន ឈឺពោះ ឈឺ​ខ្នង ទឹកនោម​ផ្អែម ចង្អោរ ក្អួត​។ ភាពច្របូកច្របល់ ជំងឺខាន់លឿងនិងភ្នែកលឿង ជំងឺថ្លើម អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំងឺ ៤ ប្រភេទ កើតឡើងមកពីត្រីប្រហុក បើទទួលទានមិនប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម