Connect with us

សុខភាព

សញ្ញាព្រមាននៃជំងឺហូរឈាមក្នុងស្រោមខួរក្បាល និងវិធីការពារ

បានផុស

នៅ

ជំងឺហូរឈាមក្នុងស្រោមខួរក្បាល រកឃើញភាគច្រើនក្នុងវ័យធ្វើការ រហូត​ដល់​មនុស្សចាស់។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានអ្នកជំងឺកាន់តែច្រើនឡើងៗ ដោយសារតែជំងឺជំងឺហូរឈាមក្នុងស្រោមខួរក្បាលត្រូវបានចាត់ថ្នាក់ជាក្រុមនៃជំងឺដាច់សរសៃឈាមខួរក្បាល និង ischemia ខួរក្បាល បណ្តាលមកពីការខ្សោះជីវជាតិនៃ​សរសៃឈាមខួរក្បាលចំ​ពោះមនុស្សចាស់ រួមទាំងជំងឺពីកំណើតដូចជាជំងឺលើសឈាម និងអាកប្បកិរិយាក្នុង​របៀបរស់នៅផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើរោគសញ្ញាបែបនេះកើតឡើង វាត្រូវបានគេសន្មត់ថាមានលទ្ធភាពនៃជំងឺហូរឈាមក្នុងស្រោមខួរក្បាល។

១ ឈឺក្បាលធ្ងន់ធ្ងរ និងភ្លាមៗ

២ ​ភាពទន់ខ្សោយនៃអវយវៈដែលអាចមានតែមួយចំហៀង

៣ ស្ពឹកភ្លាមៗនៅលើមុខ ដៃ ឬជើង

៤ ពិបាក​និយាយ​មិន​អាច​និយាយ​បាន ឬ​អាច​មាន​មាត់​វៀច

៥ ភ្នែកមិនច្បាស់ មើលឃើញព្រិលភ្លាមៗ

៦ មិនអាចដើរត្រង់ មិនអាចមានតុល្យភាពរាងកាយ

៧ ចង្អោរ និងក្អួត

៨ ការប្រកាច់អាចកើតឡើង ឬឈានដល់បាត់បង់ស្មារតី។

ការការពារជំងឺដាច់សរសៃឈាមខួរក្បាល

១ ប្រសិនបើអ្នកជំងឺមានជំងឺលើសឈាម ទាមទារការព្យាបាលវេជ្ជសាស្រ្ត

២ ចៀសវាងគ្រឿងស្រវឹង និងការជក់បារី

៣ ចៀសវាងការបរិភោគអាហារហឹរ ដូចជាផ្អែម ប្រៃ និងហឹរខ្លាំង

៤ បរិភោគអាហារដែលមានជីវជាតិ សម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

៥ កុំធ្វេសប្រហែសពេលបើកបរយានយន្ត​ រឹតបន្តឹងខ្សែក្រវ៉ាត់កៅអីរបស់អ្នក​ និងពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ

៦ រក្សាស្ថានភាពអារម្មណ៍របស់អ្នកឲ្យមានលក្ខណៈធម្មតា កុំខឹងញឹកញាប់ពេក និងកុំតានតឹងពេក

៧​ ពិនិត្យសុខភាពជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃការមានរោគសញ្ញាស្រួចស្រាវនៅពេលដែលអ្នកមិនទាន់ត្រៀមខ្លួន ឬស្ថិតក្នុងគ្រោះថ្នាក់។

ទោះបី​ជា​ជំងឺ​ហូរឈាមក្នុងស្រោមខួរក្បាល​ជា​ជំងឺ​ធ្ងន់ធ្ងរ​ ដែល​អាច​បណ្តាល​ឲ្យ​ខ្វិន ឬ​អាច​ស្លាប់​ក៏​ដោយ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​យើង​មិន​អាច​ការពារ​ជំងឺ​នេះ​បាន​ទេ។ ដូច្នេះ​វិធី​ដ៏​ល្អ​បំផុត​ដែល​យើង​គួរ​ការពារ​ជំងឺ​នេះ​ជា​ដំបូង​គឺ​ល្អ​ជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹកនោមមានក្លិនឈួលខ្លាំង អាចមានហានិភ័យនៃជំងឺគ្រោះថ្នាក់

ចុចអាន៖ជំងឺធ្ងន់ធ្ងរ ៤ ប្រភេទ អាចព្យាបាលដោយត្របពុតលំញង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

ថ្ងៃ​ប្រកួតយុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​នឹងតាំង​បង្ហាញ​ស្តេច​​ខ្មែរ​អង្គណា​ពូកែយុទ្ធគុន

ព័ត៌មានជាតិ១១ នាទី មុន

សម្ដេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាដសម្ដេចមិនបានសម្រេចកាលពី២៤ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៥៧ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម