Connect with us

សុខភាព

អ្នកនោមឈរពេលងូតទឹក ប្រឈមហានិភ័យ

បានផុស

នៅ

អ្នកជំនាញខាងរោគស្រ្ដី បានទម្លាយឲ្យដឹងថា ការនោមឈរអំឡុងពេលងូតទឹក គឺមិនល្អសម្រាប់ប្លោកនោម (ទាំងបុរស និងស្ត្រី) នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Teresa Irwin អ្នកជំនាញខាងរោគស្ត្រី បានចែករំលែកថា ខណៈយើងបត់ជើងតូចពេលទឹកកំពុងបើក វានឹងហ្វឹកហាត់ខួរក្បាលយើងឲ្យចង់នោមរាល់ពេលឮសំឡេងទឹកហូរ។ ដូច្នេះសំឡេងទឹកលាងដៃ ឬលាងចានក៏ដោយ វានឹងធ្វើឲ្យយើងលេចនោមដោយមិនអាចគ្រប់គ្រង ។

សូម្បីវេជ្ជបណ្ឌិត Alicia Jeffrey-Thomas អ្នកព្យាបាលអាងត្រគាក ក៏បានយល់ស្របជាមួយវេជ្ជបណ្ឌិត Irwin ដែរ ថែមទាំងរៀបរាប់លម្អិតអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ទៀតផង ។

ក្រៅពីនេះ Alicia បានណែនាំឲ្យយើងបត់ជើងតូចមុនបើកទឹកសិន ជាពិសេសស្ត្រីដែលមានបង្គុំរាងកាយតម្រូវឲ្យនោមអង្គុយ។ ចំណែកបុរសវិញ ក៏ត្រូវបត់ជើងតូច មុនបើកទឹកដែរ គ្រាន់តែចៀសវាងនោមឈរអំឡុងពេលទឹកហូរប៉ុណ្ណោះ៕

ប្រែសម្រួល​៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ តិចនិកទាំង ៥ ជួយថែទាំប្លោកនោម​ ឲ្យមានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម