Connect with us

សុខភាព

យល់ដឹងពីបញ្ហាកូនភ្លោះប៉ារ៉ាស៊ីត ដែលធ្វើឲ្យទារកលើសអវយវៈ

បានផុស

នៅ

កូនភ្លោះប៉ារ៉ាស៊ីតគឺជា កូនភ្លោះពិតម្នាក់ដែលឈប់វិវត្តន៍នៅដំណាក់កាលលូតលាស់ក្នុងគភ៌ ប៉ុន្តែភ្ជាប់ខ្លួនទៅនឹងកូនភ្លោះមួយទៀតដែលលូតលាស់ពេញលក្ខណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហានេះគឺជា ករណីកម្រដែលកើតឡើងលើមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១ លាននាក់ឯណោះ ដូច្នេះមិនសូវមានការស្រាវជ្រាវ ឬឯកសារលម្អិតនោះទេ ។

កូនភ្លោះពិតកើតមកពីការ​បូក​បញ្ចូល​គ្នា​រវាងអូវូស៊ីត​ម្តាយ​មួយ និងស្ពែម៉ាតូសូអ៊ីតឪពុក​មួយ ដែលបំបែកខ្លួនជាពីរក្រោយការបង្កកំណើត ។ បើស៊ុតបរាជ័យក្នុងការបំបែកខ្លួន នោះពួកគេនឹងក្លាយទៅជាកូនភ្លោះខ្លួនជាប់គ្នា ។

ពេលខ្លះទៀត ទារកម្នាក់ស្រូបយកសារធាតុចិញ្ចឹមអស់ ធ្វើឲ្យទារកម្នាក់ទៀតខ្វះសារធាតុចិញ្ចឹម ហេតុនេះហើយទើបទារកដែលខ្វះសារធាតុចិញ្ចឹមក្លាយទៅជា កូនភ្លោះប៉ារ៉ាស៊ីត ។

ម្ដាយដែលពពោះកូនភ្លោះប៉ារ៉ាស៊ីតមិនមានរោគសញ្ញាខុសប្រក្រតីអ្វីទាំងអស់ ព្រោះនេះមិនមែនបង្កឡើងដោយមេរោគ ឬ បាក់តេរីទេ ។ ប៉ុន្តែអ្នកអាចដឹងមុនពីពួកគេតាមរយៈការស្កេន និងការមើលអេកូ ។

ក្នុងករណីខ្លះ កូនភ្លោះប៉ារ៉ាស៊ីតមានទំហំតូចពេក ទើបពេទ្យមើលមិនឃើញ រហូតឪពុកម្ដាយភាគច្រើនមិនសប្បាយចិត្ត ពេលឃើញរូបរាងរបស់កូនដោយផ្ទាល់ ។

ជាក់ស្ដែងបញ្ហានេះមិនអាចបង្ការបានទេ បើកូនកើតមកមានស្ថានភាពបែបនេះ ឪពុកម្ដាយគួរនាំកូនទៅពេទ្យជំនាញដើម្បីវះកាត់ ព្រោះរាងកាយដែលលើសរបស់កូនភ្លោះប៉ារ៉ាស៊ីតមិនមានស្មារតីដូចមនុស្សពេញលក្ខណៈឡើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ healthline

ចុចអាន៖ ជំងឺហ្សែនកម្រម្យ៉ាង ធ្វើឲ្យកុមារមានរូបរាងស្រដៀងមនុស្សភពផ្កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម