Connect with us

សុខភាព

មានជំងឺខ្សោយតម្រងនោម បរិភោគអាហារទាំងនេះ អាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរ

បានផុស

នៅ

ជំងឺតម្រងនោមភាគច្រើន គឺកើតឡើងបណ្តាលមកពីអ្នកដែលមានជំងឺលើសសម្ពាធឈាមដ៏រ៉ាំរ៉ៃ និងអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយជំងឺមួយនេះ អាចវិវត្តរហូតឈានទៅដល់ការលាងឈាម ប្រសិនបើមិនបានគ្រប់គ្រងស្ថានភាពជំងឺឲ្យបានត្រឹមត្រូវ។​​   ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសតម្រងនោម និងលាងឈាម បម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មី បានឲ្យដឹងថា ប៉ូតាស្យូម អាចបណ្តាលអ្នកជំងឺខ្សោយតម្រងនោមមានគ្រោះថ្នាក់ដល់បេះដូង ឧទាហណ៍ដូចជា ជំងឺគាំងបេះដូងជាដើម។ ដូច្នេះហើយ អ្វីដែលអ្នកជំងឺខ្សោយតម្រងនោមត្រូវប្រយ័ត្នបំផុត គឺអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូម​ ដែលអាចបណ្តាលឲ្យជំងឺមានការវិវត្តទៅជាជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិតដដែលរូបនេះ បានបន្ថែមទៀតថា ជាទូទៅនៅក្នុងប្រទេសកម្ពុជា ជាតិប៉ូតាស្យូម ភាគចច្រើន គឺសម្បូរនៅក្នុងបន្លែ និងផ្លែឈើ (ចេក ទឹកដូងជាដើម) ។ល។ ប៉ូតាស្យូម គឺជាតិរ៉ែដែលមាននៅក្នុងរបបអាហារមួយចំនួន វាក៏ផ្តល់ផលប្រយោជន៍សម្រាប់អ្នកដែលមានសុខភាពធម្មតា​ ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម គឺត្រូវជៀសវាងប្រភេទអាហាដែលមានជាតិប៉ូតាស្យូម មានដូចជា ចេក ប័រ ដំឡូងបារាំង​ ផ្លែឈើជូរៗ និងគ្រាប់ធញ្ញជាតិជាដើម។

ក្នុងករណីដែលអ្នកមានបញ្ហាខ្សោយតម្រងនោមធ្ងន់ធ្ងរ គួរជៀសវាងនូវការបរិភោគប្រភេទអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលធ្វើឲ្យមានការកើនឡើងនូវកម្រិតប៉ូតាស្យូមក្នុងឈាម​​ និងអាចឈានទៅដល់ការលាងឈាមជាប្រចាំ ហើយអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៥ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម