Connect with us

សុខភាព

គ្រូពេទ្យឯកទេសជំងឺបេះដូង ជំរុញឲ្យមាតាបិតា យកទារក និង កុមារ មកពិនិត្យអេកូរកជំងឺបេះដូងពីកំណើត

បានផុស

នៅ

គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ជំរុញ​ឲ្យ​មាតាបិតា​យក​ទារក និង​កុមារ មក​ពិនិត្យ​អេកូ​រក​ជំងឺ​បេះដូង​ពី​កំណើត ដើម្បី​អាច​ព្យាបាល​ទារក ឬ កុមារ ឲ្យ​បាន​ទាន់​ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង បាន​ពន្យល់​ថា ការ​ពិនិត្យ​អេកូ​បេះដូង​ទារក​ក្រោយ​កើត ឬ កុមារ ជា​វិធី​ស្វែងរក​លក្ខណៈ​ទូទៅ ដែល​មាន​លទ្ធផល​ខ្ពស់ ក្នុង​ការ​រក​ឃើញ​ជំងឺ​បេះដូង​ពី​កំណើត និង​អាច​ព្យាបាល​ទារក ឬ កុមារ បាន​ទាន់​ពេលវេលា​។ មួយវិញទៀត ការ​ធ្វើ​អេកូ​បេះដូង​លើ​ទារក និង កុមារ ជា​បច្ចេកទេស​ងាយ និង​មិន​មាន​ការ​ឈឺចាប់ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រើ​ពេលវេលា និង​ត្រូវ​ធ្វើ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​បេះដូង។

គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង បាន​មាន​ប្រសាសន៍​ថា ភាព​មិន​ប្រក្រតី​របស់​បេះដូង​មាន ២ កម្រិត ដោយ ទី១-កម្រិត​ស្រាល គឺ មិន​មាន​បញ្ហា​ទៅ​ដល់​ការ​លូតលាស់​របស់​ទារក និង​កុមារ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ហើយ​ខ្លះ​ទៀត​អាច​វិវត្ត​ទៅ​ជា​សះស្បើយ​ដោយ​ខ្លួនឯង ឬ បន្ទាប់ពី​វះកាត់​។ បើ​ក្នុង​ករណី​គ្រូពេទ្យ​រក​ឃើញ​ថា ទារក ឬ កុមារ មាន​បញ្ហា​បេះដូង​ពី​កំណើត​កម្រិត​ស្រាល គ្រូពេទ្យ​បន្ត​ធ្វើការ​តាមដាន​ក្នុង​រយៈពេល ១ ខែ ទៅ ៦ ខែ ទៅ​តាម​សភាព​ជាក់ស្ដែង។ ចំណែក​ទារក ឬ កុមារ មាន​ជំងឺ​បេះដូង​កម្រិត​ធ្ងន់ គឺ ទាមទារ​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ ឬ ដោយ​ការ​វះកាត់​ព្យាបាល​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​បាន​ទាន់​ពេលវេលា។

គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង បាន​បញ្ជាក់​ថា ការ​រក​មើល​ជំងឺ​បេះដូង​ពី​កំណើត ដោយ​ពិនិត្យ​អេកូ​បេះដូង​លើ​ទារក និង​កុមារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា គឺជា​ការ​ចាំបាច់​បំផុត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៥ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម