Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ និងមន្ត្រីរដ្ឋាភិ​បា​ល​ជាច្រើនរូបបន្តកាត់ប្រាក់ខែ ដើម្បី​​ទប់ស្កាត់ជំងឺកូវីដ១៩

បានផុស

នៅ

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥទ្ធិពលនៃជំងឺកូវីដ១៩ នៅតែបន្តកើតមានឡើង នៅក្នុងប្រទេសកម្ពុជា បើទោះបីជាបានឆ្លងកាត់​រយៈពេលពេញ ១ ឆ្នាំនេះទៅហើយក្តី។

គិតត្រឹមថ្ងៃទី ២៦ ខែមករា នេះ អ្នកជំងឺកូវីដ១៩ សរុប​ចំ​នួន ៤៥៨ នាក់ឆ្លងជំងឺកូវីដ១៩ និងជា​សះ​ស្បើយ ៤០៩ នាក់ ខណៈ ៤៩ នាក់កំពុង​សម្រា​ក​ព្យា​បាល​នៅមន្ទីរពេទ្យ។

គ្រាដែលកម្ពុជានៅតែបន្តមានករណីឆ្លងជំងឺកូវីដ១៩ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រី​ជា​ច្រើនរូប បានប្រ​កាស​បន្ត​កាត់ប្រាក់បៀវត្សប្រចាំខែ ដើម្បីចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ដើម្បីចូលរួមទប់​ស្កាត់ជំងឺ​កូវីដ​១៩ រយៈពេល ៧ ខែកន្លងមកសម្តេចបានកាត់ប្រាក់​ខែរបស់សម្តេចទាំងអស់ជូនទៅក្រសួង​សុខា​ភិបាល ដែលមានទឹកប្រាក់សរុប ចំនួនជាង ៦៣ លានរៀល(៦៣.៦៣៩.០០០)។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ត​​​​​​​​​កាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧​​​​​​​​​​​​​​​​ខែទៀតជូន​ទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។

បន្ទាប់ពីការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន មានមន្ត្រីរដ្ឋាភិបាលថ្នាក់ដឹកនាំជាច្រើរូប ទៀត ក៏បានប្រកាសបន្តកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាស កាត់ ប្រាក់​បៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសប្រកាសកាត់បៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសប្រកាសកាត់បៀវត្សរយៈពេល៦ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្រៅពីនេះ មានរដ្ឋមន្ត្រីជាច្រើនរូបទៀត បានប្រកាសកាត់ប្រាក់បៀវត្សជាបន្តបន្ទាប់ ដូចជារដ្ឋមន្ត្រីក្រសួងសារណការ លោក ស៊ុន ចាន់ថុល រយៈពេល ៦ ខែ និងរដ្ឋមន្ត្រី​ជាច្រើនរូបទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម