Connect with us

សុខភាព

លោកជំទាវ ពេជ ចន្ទមុន្នី អំពាវនាវឱ្យពលរដ្ឋថែទាំភ្នែកឱ្យបានល្អ ដោយទៅពិនិត្យនៅមន្ទីរពេទ្យ

បានផុស

នៅ

លោកជំនាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចេញការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកឱ្យបានច្រើន និងទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះ ជៀសវាងរងផលប៉ះពាល់នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកជំទាវ ស្របគ្នានឹងសម័យឌីជីថល ដែលមនុស្សមួយចំនួនធំបំពេញការងារនានាតាមប្រព័ន្ធអេឡិចត្រូនិច ដែលធ្វើឱ្យភ្នែករបស់ពួកគេងាយនឹងរងគ្រោះដោយសារពន្លឺ និងមានបញ្ហាជានិច្ច។ លោកជំទាវបានលើកឡើងថា បញ្ហាទាំងអស់នេះ នឹងងាយផ្តល់ផលប៉ះពាល់ខ្លាំងដល់យុវជន និងកុមារ ដូច្នេះ លោកជំទាវអំពាវនាវឱ្យស្រឡាញ់ភ្នែករបស់ខ្លួន ដោយថែទាំ និងរកសេវាថែទាំភ្នែកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត។

លោកជំទាវមានប្រសាសន៍ថា៖ “ភ្នែក និងគំហើញ គឺជាវត្ថុដ៏មានតម្លៃរបស់ជីវិត។ ភាពមើលឃើញច្បាស់ គឺធ្វើឱ្យយើងមើលឃើញនូវពិភពលោកដ៏ស្រស់ស្អាត។ សូមប្រជាពលរដ្ឋយើងទាំងអស់គ្នាមកទទួលការពិនិត្យភ្នែកឱ្យទាន់ពេលវេលា កុំរង់ចាំរហូតដល់ភ្នែកមានបញ្ហា និងពិការភាព”។

ជាមួយនឹងការអំពាវនាវនេះ លោកជំទាវក៏បានណែនាំឱ្យប្រើប្រាស់ភ្នែកឱ្យបានត្រឹមត្រូវ ប្រសិនជាមើលជិតរយៈពេល២០នាទី គួរក្រឡេកមើលឆ្ងាយរយៈពេល ២០វិនាទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម