សុខភាព
មកដឹង ការព្យាបាលនិងបង្ការជំងឺមហារីកក្រពះ
មហារីកក្រពះកើតឡើង នៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។
ក. មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះ មានដូចជា៖
– មានមេរោគក្រពះ Infection à helicobacter Pylori
– កត្តាចំណីអាហារ ចំណីអាហារប្រៃ, ចំណីអាហារផ្អាប់ និងមានផ្សែង
– មានគ្រួសារកើតជំងឺមហារីក
– ជក់បារី និងពិសាស្រា

ខ. រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ
– ឈឺចុងដង្ហើម, ឆ្អល់ពោះ
– អត់រំលាយអាហារ
– ស្រកទម្ងន់ ឬមិនឃ្លានអាហារ
– លាមកខ្មៅ
– ចង្អោរ និងក្អួត
– ស្លេកស្លាំង

គ.ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ
– ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ
ឃ. ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ
– ការវះកាត់
– ការចាក់ថ្នាំគីមី
– ការបញ្ចាំងកាំរស្មី
ង. យើងអាចការពារជំងឺមហារីកក្រពះបានដោយ
– ពិសាសាប, ចៀសវាងចំណីអាហារកំប៉ុង ឬផ្អាប់
– ពិសាផ្លែឈើស្រស់ និងបន្លែទៀតទាត់
– រក្សាទម្ងន់ដោយការហាត់ប្រាណ
– ចៀសវាងជក់បារី និង ពិសាស្រា


ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។

សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរក្សាសុខភាពលោកអ្នក ឲ្យបានរឹងមាំសម្រាប់គ្រួសារអ្នក មិត្តភក្តិអ្នក ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល៕
អត្ថបទ៖ រស្មី
សូមចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ