សុខភាព
ពេលក្ដៅខ្លួន ឬផ្ដាយសាយ អាចរួមភេទបានអត់?
គ្នាយើងច្បាស់ជាដឹងហើយថាពេលមិនស្រួលគឺយើងតែមិនមានកម្លាំងធ្វើការងារដូចសព្វមួយដងនោះទេ តែបើនិយាយដល់រឿងរួមភេទវិញអាចថាមានគ្នាយើងខ្លះនៅអាចមានចំណង់ខ្លះដែរ។ យ៉ាងណាមិញ គ្នាយើងមិនគួររួមភេទទេ បើសិនជាយើងមានអាការៈទាំងបីខាងក្រោមនេះ។
១. អាការៈក្ដៅខ្លួន
បើសិនជាគ្នាយើងមានអាការៈក្ដៅខ្លួន ជាធម្មតាអាចធ្វើឲ្យយើងរមាស់ និងអស់កម្លាំង ដែលនេះហើយវាទំនងជាធ្វើឲ្យគ្នាយើងមិនមានអារម្មណ៍ចង់រួមភេទនោះដែរ ខណៈដែលសីតុណ្ហភាពខ្លួនយើងកំពុងតែឡើងកម្ដៅនោះ។
អ្នកស្រាវជ្រាវខ្លះបាននិយាយថាពេលយើងមានអាការៈក្ដៅខ្លួន ហើយបើរួមភេទទៀតនោះ អាចធ្វើឲ្យយើងគ្រោះថ្នាក់បាន។ គ្រោះថ្នាក់ទាំងនោះគឺធ្វើឲ្យយើងកាន់តែឈើធ្ងន់ ប្រឈមបាត់បង់ជាតិទឹកកាន់តែខ្លាំង និងធ្វើឲ្យសីតុណ្ហភាពលើខ្លួនយើងឡើងដល់ចំណុចគ្រោះថ្នាក់ទៀតផង។ ជាការល្អយើងត្រូវរង់ចាំដល់យើងស្រួលខ្លួនវិញ ចាំរួមភេទជាថ្មី។
២. បើយើងមានជំងឺផ្ដាសាយ
បើគ្នាយើងមានជំងឺផ្ដាសាយ គឺមិនគួររួមភេទឡើង រហូតដល់យើងបានជាសះស្បើយវិញ។ គ្នាយើងដឹងហើយថាជំងឺផ្ដាសាយ ជាប្រភេទ ជំងឺមួយអាចឆ្លងពីម្នាក់ទៅម្នាក់ទៀតបានពេលយើងនៅជិតស្និទ្ធគ្នានោះ។
យ៉ាងណា គ្នាយើងខ្លះដែលមានជំងឺផ្ដាសាយជាធម្មតាមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរួមភេទស្រាប់ហើយដែរ។ គ្នាយើងនឹងមានអារម្មណ៍មានក្ដីសុខ បើសិនជារង់ចាំដល់ជាពីជំងឺនេះចាំរួមភេទឡើងវិញនោះ។
៣. មានជំងឺអាចចម្លងទៅដៃគូបាន
ដូចបានរៀបរាប់ខាងលើដែរ ជំងឺផ្ដាសាយ និងជំងឺមួយចំនួនផ្សេងទៀតសុទ្ធតែអាចចម្លងទៅកាន់ដៃគូយើងបានដូចគ្នា។
ជំងឺធម្មតាមួយចំនួនអាចចម្លងទៅអ្នកផ្សេងទៀតនៅរយៈពេលពីរបីថ្ងៃដំបូងៗពេលចាប់ផ្ដើមចេញរោគសញ្ញា ហើយជំងឺខ្លះទៀតក៏អាចចម្លងទៅអ្នកផ្សេងពេលកំពុងចេញរោគសញ្ញាដែរ។
ឧទាហរណ៍ដូចជាជំងឺផ្ដាសាយគឺអាចម្លងទៅអ្នកដទៃបានក្នុងរយៈពេល២៤ម៉ោងមុនចេញរោគសញ្ញា ហើយនៅអាចបន្តចម្លងទៅអ្នកផ្សេងទៀតពីប្រាំទៅប្រាំពីរថ្ងៃបន្ទាប់ពីចេញរោគសញ្ញា។ នេះមានន័យថា ទោះបីជាយើងមានអារម្មណ៍ថាបានធូរស្បើយហើយមែន តែនៅអាចអាចម្លងវីរុសទៅដៃគូបានដូចគ្នា។
មួយវិញទៀត បើសិនជាប្រព័ន្ធភាពស៊ាំយើងខ្សោយថែមទៀតនោះ យើងនឹងនៅមានលទ្ធភាពចម្លងទៅដៃគូកាន់តែយូរតាមហ្នឹងដែរ។
ដូចនេះហើយដើម្បីសុខភាពដៃគូយើងៗ គួរពិចារណាលើរឿងទាំងនេះ និងពិភាក្សាជាមួយដៃគូឲ្យបានច្បាស់លាស់ និងយល់ចិត្តគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖រឿង ៦ យ៉ាងគួរធ្វើ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ទលជំងឺ
ចុចអាន៖អាឡ័កហ្ស៊ីគ្រប់គ្រងមិនបានល្អ ប៉ះពាល់ច្រើនលើក្មេង និងមនុស្សធំ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន