Connect with us

សុខភាព

ស្ត្រី​ចង់​​ប្រើ​ថ្នាំ​ពន្យារ​កំណើត គួរ​ចាប់ផ្ដើម​ប្រើ​នៅ​ពេលនេះ​ទើប​ត្រឹមត្រូវ

បានផុស

នៅ

ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់ ការ​ប្រើ​ថ្នាំ​ពន្យា​រកំណើត​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​យើង​មិន​ឲ្យ​មាន​កូន​បាន។ វា​ក៏​ជា​មធ្យោបាយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល គ្មាន​ការ​ឈឺ​ចាប់​ទៀត​ផង ប៉ុន្តែ​បើ​ចង់​ប្រើ យើង​គួរ​ចាប់​ផ្ដើម​លេប​នៅ​ពេល​ណា​ដែរ​?

បើ​ស្ត្រី​ចង់​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ពន្យា​រកំណើត យើង​ត្រូវ​ប្រើ​នៅ​ថ្ងៃ​ដំបូង​នៃ​វដ្ដ​រដូវ​របស់​ស្ត្រី។ តែយក​ល្អ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​ពន្យា​រកំណើត ស្ត្រី​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ទើប​ល្អ មិន​គួរ​ទៅ​រក​ទិញ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

ស្ត្រី​គួរ​ដឹង​ថា ថ្នាំ​ពន្យារកំណើត​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វា​តែងតែមានផលរំខានខ្លះ ដូចនេះ​ហើយ ទើប​ស្ត្រី​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ជ្រើស​រើស​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ខ្លួន។ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ខាង​ក្រោម​នេះ បើ​ស្ត្រី​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ក៏​អាចនឹង​មាន​ផល​ប៉ះពាល់​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ​វិបត្តិនៃការ​មក​រដូវ
– កំពុង​បំបៅ​ដោះ​កូន
– មានជំងឺ​សរសៃ​ឈាម​បេះ​ដូង
– កំពុង​ប្រើ​ថ្នាំ ​និងការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។

លោក​បន្ត​ថា ត្បិត​តែ​អាច​ការពារ​យើង​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​មិន​អាច​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ពេល​រួម​ភេទ​ទេ។ មួយ​វិញ​ទៀត ស្ត្រី​ត្រូវ​លេប​ថ្នាំ​នេះ​រាល់​ថ្ងៃ ប្រសិន​បើ​ខក​ខាន​ថ្ងៃ​ណា​មួយ​នោះ វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ផ្ទៃពោះ​ខ្ពស់។

ខណៈ​ថ្នាំពន្យារកំណើត​ជួយ​ការពារ​យើង​មិន​ឲ្យ​មាន​ផ្ទៃពោះ ប៉ុន្តែវា​ក៏​ផ្ដល់​ផល​រំខាន​តិចតួច​មក​លើ​យើង​វិញ​ដែរ។ ស្ត្រីអាច​​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ទៅ​តាម​កម្រិត​អ័រម៉ូន​នៃ​ថ្នាំ​ពន្យារ​កំណើត​ដូច​ជា៖

– ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ
– ចង្អោរ
– ហូរ​ឈាម​ចន្លោះ​ពេល​មក​រដូវ
– ឈឺសុដន់​។

វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ផល​ប៉ះពាល់​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ នឹង​បាន​ធូរ​ស្បើយ​បន្ទាប់​ពី​ប្រើ​ថ្នាំ​ពន្យា​រកំណើត​បាន ២-៣ខែ ប៉ុន្តែ​បើ​មិន​ប្រសើរ​ឡើង​ទេ​នោះ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។ ពេល​ខ្លះគ្រូពេទ្យ​អាច​ឲ្យ​ផ្លាស់​ប្ដូរ​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ក៏​ថា​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet

ចុចអាន៖មក​ដឹង ​ការ​ព្យាបាលនិង​បង្ការ​ជំងឺ​មហារីក​ក្រពះ

ចុចអាន​៖ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? ត្រូវ​ញ៉ាំកម្រិត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម