Connect with us

សុខភាព

ប្រជាជន ជប៉ុន ជឿថា ទទួលទានផ្លែទទឹមជារៀងរាល់ព្រឹក ជួយរក្សាការចងចាំបានល្អ

បានផុស

នៅ

តើអ្នកដឹងទេ? ការទទួលទានផ្លែទទឹមជារៀងរាល់ព្រឹក ​នឹងធ្វើឲ្យការចងចាំរបស់មនុស្ស​ចាស់កាន់តែ​ប្រសើរឡើង។ កាលពីមុន ជនជាតិជប៉ុនស្គាល់ផ្លែទទឹមថាជាផ្លែឈើដែលគេនិយមទទួលទាននៅបរទេស និងប្រើប្រាស់ជាឱសថបុរាណរបស់ប្រទេសចិន។ ដោយសារតែឫស និងសំបករបស់វាមាន​សមត្ថភាពគ្រប់គ្រងមុខងារពោះវៀន និងសម្លាប់ប៉ារ៉ាស៊ីត។ នៅប្រទេសជប៉ុន ដើមទទឹមក៏​ត្រូវបានដាំជារុក្ខជាតិ​លម្អផងដែរ។ ប៉ុន្តែសព្វថ្ងៃគេនិយម​យកផ្លែទទឹមមកទទួលទាន និងទឹកផ្លែទទឹម យកមកធ្វើជាមុខម្ហូបផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍នៃផ្លែទទឹម ផ្លែទទឹមគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមសុខភាពជាច្រើន រួមមាន anthocyanins អាស៊ីត ellagic និង tannins និងជួយសរសៃឈាមបេះដូងជាដើម ដោយមានព័ត៌មានលម្អិតអំពីសារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះសុខភាពរបស់ផ្លែទទឹមដូចខាងក្រោម៖

-Anthocyanin ដែលជាសារធាតុពណ៌ក្រហមដែលចិញ្ចឹមភ្នែក និងពន្យាភាពចាស់

-អាស៊ីត Ellagic ដែលធ្វើសកម្មភាពទប់ស្កាត់ការផលិតមេឡានីន ជួយបិទបាំងស្នាម។ វា​ក៏​ជួយ​ទប់ស្កាត់​ការ​បញ្ចេញ​អ័រម៉ូន​មួយ​ឈ្មោះថា Resistin ដែលជា​អ័រម៉ូន​ជំរុញ​ឲ្យ​ធាត់ និង​ទឹកនោមផ្អែម​។

-តានីនដែលជាសមាសធាតុ polyphenol ដែលមានសកម្មភាពប្រឆាំងនឹងបាក់តេរី។ គ្រប់គ្រងមុខងារពោះវៀន និងសម្លាប់ប៉ារ៉ាស៊ីត។

-សារធាតុ Phytoestrogen ហៅថា Coumestrol ត្រូវបានរកឃើញទាំងសាច់ និងគ្រាប់ផ្លែទទឹម។ សារធាតុ​នេះ​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​នឹង​អ័រម៉ូន​អេស្ត្រូជេន ដែល​ស័ក្តិសម​សម្រាប់​ស្ត្រី។

-ប៉ូតាស្យូមដែលជួយបញ្ចេញជាតិប្រៃលើសពីរាងកាយ និងការពារការហើមនៃរាងកាយ។

-អាស៊ីតនៃក្រូចឆ្មាដែលជួយបំបាត់ការនឿយហត់ពីការងារបានល្អ។

ការទទួលទានផ្លែទទឹមជាប្រចាំ អាចជួយការពារជំងឺវង្វេង និងបង្កើនការចងចាំចំពោះមនុស្សចាស់។ ការសិក្សាជាច្រើនបានបញ្ជាក់ថា សារធាតុ polyphenols ដែលមានច្រើននៅក្នុងផ្លែទទឹម គឺជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ វាត្រូវបានគេរាយការណ៍ថាមនុស្សចាស់ដែលផឹកទឹកផ្លែទទឹមជារៀងរាល់ថ្ងៃនៅពេលព្រឹកទទួលបានលទ្ធផលប្រសើរជាងមុនលើការធ្វើតេស្តការចងចាំ។ ហេតុផលដែលពន្យល់ពីលទ្ធផលនៃការសិក្សានេះគឺ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែបនៅក្នុងទឹកផ្លែទទឹមជួយការពារការរលាកសរសៃឈាម។ ធ្វើឲ្យឈាមរត់ទៅខួរក្បាលបានល្អ។ ជាលទ្ធផល កោសិកាខួរក្បាលទទួលបានសារធាតុចិញ្ចឹម និងដំណើរការកាន់តែប្រសើរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំងឺ ៤ ប្រភេទ កើតឡើងមកពីត្រីប្រហុក បើទទួលទានមិនប្រយ័ត្ន

ចុចអាន៖រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម