Connect with us

សុខភាព

រឿង ៥ យ៉ាង មិនគួរធ្វើភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួចរាល់

បានផុស

នៅ

ក្រោយញ៉ាំអាហារឆ្អែតត្របកភ្នែកនឹងទន់ មនុស្សជាច្រើនសុទ្ធតែមានជំងឺនេះជាប់ខ្លួន ជាពិសេសនៅពេលរសៀល បន្ទាប់ពីអាហារថ្ងៃត្រង់។ ក្នុងនោះ​ក្រៅ​ពី​យើង​មិន​គួរ​ចូល​គេង​ភ្លាម​ៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ឆ្អែត​ហើយ នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​យើង​មិន​គួរ​ធ្វើទាល់តែសោះ។

១ ដេកភ្លាមៗ

បន្ថែមពីលើអ្នកដែលមានជំងឺ​ច្រាលអាស៊ីត នឹងជាតិ​អាស៊ីត បើដេកភ្លាមៗនោះអាហារនឹងហូរ​ចេញពីមាត់វិញ ឬហៅយ៉ាង​សាមញ្ញថា​ក្អួត។ ដរាបណាអាហារពេញពោះ នោះអាចបណ្តាល​ឲ្យ​ខ្យល់ ឬឧស្ម័ននៅក្នុងក្រពះនិងពោះវៀនដែលបណ្តាល​ឲ្យ​ប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ លំហាត់​ប្រាណ

រោគ​សញ្ញា​ដំបូង​ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ធ្វើ​លំហាត់​ប្រាណ​ភ្លាម​ៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ​​ គឺ​អ្នក​មាន​អាការ​ឈឺ​ក្រពះ។ វាក៏បណ្តាលឲ្យមានការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមល្អមិនគ្រប់គ្រាន់ដោយពោះវៀនផងដែរ។

៣ បរិភោគផ្លែឈើ

មនុស្សជាច្រើនប្រហែលជាមិនដឹងនោះទេ។ ញ៉ាំផ្លែឈើភ្លាមៗបន្ទាប់ពីអាហារ វាប៉ះពាល់​អវិជ្ជមានដល់រាងកាយដែលអ្នកប្រហែលជាមិននឹកស្មានដល់។ ដោយសារតែទឹកក្រពះ​នៅក្នុងផ្លែឈើនឹង​រំលាយអាហារសំខាន់ រហូតដល់ទឹកក្រពះមានជាតិអាស៊ីតទាំងស្រុង។ ហើយ​ផ្លែឈើ​ត្រូវបានរំលាយ និងស្រូបចូលក្នុងពោះវៀនតូចយឺតៗ ​បើ​មិន​បាន​រំលាយ​បាន​ពេញលេញ​ទេ វា​នឹង​ធ្វើ​ឲ្យ​ខូច​ខាតឧស្ម័នក្រពះ រហូតដល់ការរំលាយអាហារ។ ដូច្នេះប្រសិនបើអ្នកចង់ហូប​ផ្លែឈើ គួររង់ចាំយ៉ាងហោចណាស់១-២ ម៉ោងបន្ទាប់ពីអាហារ។

៤ ងូតទឹក

បើមិនជឿ ក៏មិនត្រូវធ្វើរឿងនេះដែរ បន្ទាប់ពីអាហារពេញពោះ អ្នកមិនគួរងូតទឹកភ្លាមៗទេ។ ព្រោះ​ការ​ងូត​ទឹក​អាច​បង្ក​ឲ្យ​មាន​ការ​ចុក​ពោះ ហើម​ពោះ​។ ប្រព័ន្ធរំលាយអាហារមិនដំណើរការល្អដូចពីមុន​ និងស្រូបយកសារធាតុចិញ្ចឹមល្អ។

៥ ការជក់បារី

ការជក់បារីបន្ទាប់ពីអាហារ បន្ថែមពីលើការធ្វើឲ្យហើមពោះ វាក៏រួមចំណែកដល់ការបង្កើនបរិមាណជាតិពុលពីការដុតបារីផងដែរ។ លើសពីនេះវាក៏បណ្តាលឲ្យ​មានឱកាសកាន់តែច្រើននៃជំងឺស្ទះសួតដោយសារតែការពិតដែលថារាងកាយកំពុងដុតអាហារ ប្រសិនបើប៉ះពាល់នឹងជាតិនីកូទីន​ រាងកាយនឹងទទួលសារធាតុនេះកាន់តែច្រើន។ វា​ដូចជា​ការ​ជក់​បារី​មួយ​ដើម​ដែល​មាន​ជាតិពុល​១០​ដង​។

ផ្លូវ​ល្អ​បំផុត បន្ទាប់ពីអាហារពេញ គួរ​អង្គុយឲ្យស្ងៀម ឬ​ដើរ​យឺតៗ ដើម្បី​ជួយ​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​ស្រួល និងកាន់តែងាយស្រួល អ្នក​មិន​គួរ​ធ្វើ​សកម្មភាព​ខ្លាំងៗ​ទេ។ ប៉ុន្តែ​ក៏​មិន​គួរ​ដេក​ភ្លាម​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រជាជន ជប៉ុន ជឿថា ទទួលទានផ្លែទទឹមជារៀងរាល់ព្រឹក ជួយរក្សាការចងចាំបានល្អ

ចអាន៖រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម