សុខភាព
អាហារពេលព្រឹក ៣ ប្រភេទ ញ៉ាំច្រើនអាចកើតជំងឺទឹកនោមផ្អែម និងខ្សោយតម្រងនោម
អាហារពេលព្រឹកតែងតែមានលក់តាមផ្លូវ ឬនៅក្នុងផ្ទះរបស់យើងសឹងតែគ្រប់គ្នា ប្រសិនបើអ្នកញ៉ាំច្រើន ឬយូរ វាអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមនិងខ្សោយតម្រងនោមដោយមិនដឹងខ្លួន។
វេជ្ជបណ្ឌិត Nantaphon Pongratanaman ទីប្រឹក្សា M.D នាយកដ្ឋានវះកាត់សរសៃឈាម មន្ទីរពេទ្យ Phramongkutklao ប្រទេសថៃ បានកំណត់អត្តសញ្ញាណអាហារពេលព្រឹកដ៏ពេញនិយមចំនួន៣ របស់មនុស្សគ្រប់គ្នាឧស្សាហ៍ញ៉ាំច្រើន ដែលអាចប្រឈមនឹងជំងឺទឹកនោមផ្អែម និងខ្សោយតម្រងនោមឬឈានដល់លាងឈាមមួយជីវិត។
១ ធញ្ញជាតិ

ធញ្ញជាតិស្រោបស្ករ ឬធញ្ញជាតិដែលមានរសជាតិផ្សេងៗគ្នា អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺតម្រងនោម ដោយសារតែធញ្ញជាតិគឺជាអាហារមួយប្រភេទ ultra-processed food មានន័យថា អាហារដែលបានកែច្នៃច្រើន ញ៉ាំច្រើន រាងកាយនឹងជំរុញអាំងស៊ុយលីនញឹកញាប់។ រាងកាយអាចធន់នឹងអាំងស៊ុយលីន រហូតអាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម ជំងឺខ្សោយតម្រងនោម។
២ នំបុ័ងពណ៌ស

នំប៉័ងពណ៌សគឺជាអាហារមួយប្រភេទដែលកែច្នៃខ្ពស់ អាចមិនច្រើនដូចធញ្ញជាតិទេ។ ប៉ុន្តែនំបុ័ងពណ៌សត្រូវបានចម្រាញ់ និងជាតិសរសៃតិច ការទទួលទានអាហារទាំងនេះ រួមផ្សំជាមួយប៊ឺ ស្ករ ទឹកដោះគោខាប់ អាចជំរុញអាំងស៊ុយលីនក្នុងខ្លួន។ បើរាងកាយមានភាពធន់នឹងអាំងស៊ុយលីនច្រើន នេះបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងការខ្សោះជីវជាតិនៃតម្រងនោម ដែលទាមទារការលាងឈាមពេញមួយជីវិត រួមទាំងការធាត់ផងដែរ។
៣ នំប៉័ងផ្អែមៗ

ប្រភេទនំ Pancakes, waffles, croissants, អាហារដុតនំ ជាប្រភេទអាហារកែច្នៃជ្រុល ដែលមានធាតុផ្សំជាច្រើនប្រភេទ។ មិនថាជាម្សៅ ក្រែមមិនមែនទឹកដោះគោ ប្រភេទខ្លះប៊ឺ ស្ករ សុទ្ធតែបណ្តាលឲ្យធន់នឹងអាំងស៊ុយលីនក្នុងខ្លួនឈានដល់ជំងឺទឹកនោមផ្អែម និងខ្សោយតម្រងនោម។
ទោះជាយ៉ាងណាក៏ដោយ អាហារពេលព្រឹកបែបនេះនៅតែអាចញ៉ាំបាន។ ប៉ុន្តែមិនគួរញ៉ាំដដែលៗជារៀងរាល់ថ្ងៃ គួរបង្វិលទៅញ៉ាំអាហារពេលព្រឹកប្រភេទផ្សេងទៀត ដែលផ្តល់សារធាតុចិញ្ចឹមជាច្រើនប្រភេទ ដូចជា បបរ ស៊ុប រួមទាំងអាហារដែលមានធាតុផ្សំទាំង ៥ ក្រុម ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមពេញលេញនិងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម៕
ប្រែសម្រួល៖សាងស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ៧ យ៉ាងរបស់ផ្លែ ក្ទម្ពទេស
ចុចអាន៖រឿង ៥ យ៉ាង មិនគួរធ្វើភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួចរាល់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា