សុខភាព
ថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ សៀមរាប កំពុងរង់ចាំពិនិត្យ ព្យាបាលជំងឺកុមារប្រមាណ ៧០០ នាក់
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប កំពុងរង់ចាំពិនិត្យព្យាបាលជំងឺកុមារប្រមាណ ៧០០ នាក់ ក្នុងនោះក៏មានកុមារ ២,៣០០ នាក់ ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បានបង្ហោះព្រឹកនេះ ឲ្យដឹងថា នាថ្ងៃអាទិត្យ ទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ដែលជាថ្ងៃឈប់សម្រាក នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ក្នុងខេត្តសៀមរាប មានកុមារច្រើនជាអតិបរមាប្រមាណ ៧០០ នាក់ កំពុងរង់ចាំពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ ដោយឡែក ចំពោះកុមារចំនួន ២,៣០០ នាក់ ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (inpatients)។

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប បានអរគុណដល់បុគ្គលិកយាមប្រចាំការថ្ងៃឈប់សម្រាក ចំនួន ១ ភាគ ៤ នៃបុគ្គលិកទាំងអស់ ដែលខិតខំបំពេញការងារយ៉ាងនឿយហត់ ប្រកបដោយវិជ្ជាជីវៈ។
ជាមួយនោះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប ក៏បានអរគុណមូលនិធិគន្ធបុប្ផាស្វីស (KFS) និងមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) ព្រមទាំងសប្បុរសជនគ្រប់ៗរូប ដែលតែងតែឧបត្ថម្ភគាំទ្រដំណើរការ នៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
សូមជម្រាបថា រាល់ការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងឡើយ៕
អត្ថបទ ៖ ពិសី

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង