សុខភាព
ស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផាទី៣ កើនឡើង
មកដល់ពាក់កណ្ដាលឆ្នាំ២០២៣នេះ ចំនួនស្ត្រីមានផ្ទៃពោះ មកពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផាទី៣ បានកើនឡើងចំនួន ៣៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅផ្នែកសម្ភព នៃមន្ទីរពេទ្យគន្ធបុប្ផាទី៣ (ពេទ្យជ័យវរ្ម័នទី៧) ស្រ្តីមានផ្ទៃពោះចំនួន ៥១ ៦២៩ករណី បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូន មានចំនួន ១០ ០៦២ នាក់ កើនឡើង ៣៥% ខណៈអត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យមានចំនួន ០,៤%។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងបន្ថែមថា ការកើនឡើងចំនួនស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផាទី៣នេះ ដោយសារការស្បើយ នៃការរីករាលដាលជំងឺកូវីដ-១៩ ទើបនាំឱ្យស្រ្តីមានផ្ទៃពោះអាចមកពិនិត្យសុខភាព និងសម្ភពនៅមន្ទីរពេទ្យ ដែលនាំឱ្យមានកំណើនដូចកាលមិនទាន់មានកូវីដ-១៩ ដែរ។
លោកសាស្ត្រាចារ្យ គី សន់ទី បានឱ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០២៣ នៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានស្រ្តីមានផ្ទៃពោះចំនួន ៩ ៥៣៤ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៧៤៣ នាក់។
គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ឬត្រូវចំណាយ ប្រមាណ ៤០ លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិ គន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។
មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណង ជួយ នាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នា រក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច