សុខភាព
មន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត ឲ្យមានជីវិតរស់ឡើងវិញ
ក្មេងស្រី អាយុ ៩ ឆ្នាំ ម្នាក់ ដែលព្យាបាលជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត នៅគ្លីនិកឯកជនមួយ ក្នុងខេត្តកណ្ដាល ដោយដាក់សេរ៉ូមអស់ ២ លីត្រ មិនប្រសើរ ត្រូវបានឪពុកម្ដាយដឹកយកមកសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា រហូតមានជីវិតរស់ឡើងវិញ។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បានបង្ហោះព្រឹកនេះ ឲ្យដឹងថា រដូវភ្លៀង រួមគ្នាកម្ចាត់ និងបំបាត់ជម្រកមូសខ្លា ដោយការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ។ ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរ និងអាចសម្លាប់កុមារបាន ក្មេងស្រីនេះ អាយុ ៩ ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកណ្ដាល ដាក់សេរ៉ូមអស់ ២ លីត្រ ពេលជំងឺធ្ងន់ធ្ងរ ក៏ត្រូវបានឪពុកម្ដាយយកមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផា។

ផេកដដែលសរសេរបន្ថែមថា កុមារីខាងលើ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS): អស់ជីពចរ (shock syndrome) ១០ ដង ក្នុងរយៈពេល ៤៨ ម៉ោង (10 times repeated cardiovascular collapses-shocks within 48h) នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា ហើយក្មួយស្រី ត្រូវបានសង្គ្រោះជីវិត ដោយប្រើឈាមប្លាស្មា អស់”១៦ ប្លោក” ថ្ងៃនេះ ក្មួយស្រី មានជីវិតរស់ឡើងវិញហើយ។
ជាមួយនោះ មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលសង្គ្រោះជីវិតមួយនេះ។ ហើយរាល់ការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើង។
ជាចុងក្រោយ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលតែងតែគាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន