Connect with us

សុខភាព

៤ ឆ្នាំ អគារ​មន្ទីរពេទ្យគន្ធបុប្ផា សីហមុនី មុនិនាថ ទទួលព្យាបាលជំងឺកុមារ ផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ជិត ៣ ពាន់នាក់

បានផុស

នៅ

រយៈពេល ៤ ឆ្នាំ នៃ​ប្រតិបត្តិការ​របស់​ខ្លួន អគារ​មន្ទីរពេទ្យ​គន្ធបុប្ផា សីហមុនី មុនិនាថ បាន​ទទួល​ព្យាបាល​ជំងឺ​កុមារ​ផ្នែក​សង្គ្រោះ​បន្ទាន់​កម្រិត​ខ្ពស់ ចំនួន ២,៨២៦ នាក់ ,វះកាត់​ទូទៅ ៩,០៥៩ នាក់ និង​វះកាត់​បេះដូង ១,៥៥៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ផេក​ហ្វេស​ប៊ុក Dr.beat Richner បាន​បង្ហោះ​នៅ​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ ២០២៣ នេះ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៤ ឆ្នាំ នៃ​ប្រតិបត្តិការ​របស់​ខ្លួន “អគារ​គន្ធបុប្ផា សីហមុនី មុនិនាថ” បាន​ទទួល​ព្យាបាល​កុមារ​ផ្នែក​សង្គ្រោះ​បន្ទាន់​កម្រិត​ខ្ពស់ ចំនួន ២,៨២៦ នាក់ វះកាត់​ទូទៅ ៩,០៥៩ នាក់ និង​វះកាត់​បេះដូង ១,៥៥៥ នាក់។ បន្ថែម​នោះ បើ​គ្មាន​អគារ​វះកាត់​សង្គ្រោះ​បន្ទាន់​នេះ​ទេ កុមារ​ទាំងនោះ ពុំ​មាន​សំណាង​បាន​រស់រាន​មាន​ជីវិត​ឡើយ។

មន្ទីរពេទ្យ​គន្ធបុប្ផា សីហមុនី មុនិនាថ បាន​អរគុណ​ដល់​បុគ្គលិក​កម្ពុជា​ទាំងអស់ ដែល​ខិតខំ​បំពេញ​ការងារ​យ៉ាង​នឿយហត់ ទាំង​យប់​ថ្ងៃ ប្រកប​ដោយ​វិជ្ជាជីវៈ។

ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា សីហមុនី មុនិនាថ ក៏បាន​អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ស្ថាបនិក និង​ជា​ប្រធាន​កិត្តិយស និង​មូលនិធិ​គន្ធបុប្ផា​ស្វីស Dr.med ReatRichnerចំពោះ​ការ​គាំទ្រ បរិច្ចាគ​ថវិកា​អំពី​សប្បុរសជន​គ្រប់​លំដាប់​ថ្នាក់។

សូម​ជម្រាប​ថា ថ្ងៃ​នេះ គឺ​ជា​ខួប​លើក​ទី ៤ ឆ្នាំ នៃ​អគារ​គន្ធបុប្ផា “សីហមុនី មុនិនាថ” នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី ១ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ កាលពី​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ ២០១៩ កន្លង​ទៅ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម