សុខភាព
ជំងឺ ១០ ប្រភេទ បណ្ដាលមកពីទម្លាប់ទទួលទានផ្អែមៗរាល់ថ្ងៃ
នំទឹកឃ្មុំផ្អែម តែពពុះទឹកកក ផ្អែមនិងស្រស់ ឬសូម្បីគុយទាវដែលដាក់ស្កររហូតដល់ផ្អែម។ ទម្លាប់ញ៉ាំផ្អែមទាំងនេះ អាចត្រូវបានគេមើលឃើញជាទូទៅ។ ប៉ុន្តែនៅពេលដែលកម្រិតជាតិស្ករខ្ពស់ពេក នឹងធ្វើឲ្យអាំងស៊ុយលីនដំណើរការខុសប្រក្រតី ធ្វើឲ្យកោសិកាមានភាពធន់នឹងអាំងស៊ុយលីន ហើយវាជាការចាប់ផ្ដើមនៃជំងឺជាច្រើន។
ខាងក្រោមនេះ គឺជាជំងឺ១០ប្រភេទដែលគួរចៀសវាងនៅពេលញ៉ាំផ្អែមច្រើនពេក។
១ ជំងឺទឹកនោមផ្អែម
ភាពធន់នឹងអាំងស៊ុយលីនធ្ងន់ធ្ងរ នេះធ្វើឲ្យលំពែងមិនអាចរក្សាកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ឬបង្វិលឡើងលើចុះក្រោម ទីបំផុតនឹងធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែម។
២ ជំងឺបេះដូង
របបអាហារជាតិស្ករខ្ពស់ គឺជាការកើនឡើងហានិភ័យនៃជំងឺបេះដូង ដោយសារតែជាតិស្ករប៉ះពាល់ដល់ដំណើរការបូមរបស់បេះដូង បង្កើនកម្រិត triglyceride, LDL, គ្លុយកូស និងអាំងស៊ុយលីនក្នុងចរន្តឈាម។
៣ ថ្លើមខ្លាញ់
នៅពេលដែលថ្លើមសំយោគ fructose ទៅជាខ្លាញ់។ វានឹងត្រូវបានរក្សាទុកនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ ជាពិសេសថ្លើម។
៤ លើសជាតិខ្លាញ់ក្នុងឈាម
នៅពេលញ៉ាំអាហារដែលមានជាតិម្សៅ និងស្ករច្រើន នឹងបណ្តាលឲ្យមានការប្រមូលផ្តុំនៃ triglycerides នៅក្នុងខ្លួន ធ្វើឲ្យបរិមាណខ្លាញ់ក្នុងឈាមកើនឡើង។
៥ ភាពធាត់
ភាពផ្អែមល្ហែមនឹងធ្វើឲ្យអ្នកកាន់តែឃ្លាន និងមិនមានអារម្មណ៍ពេញលេញ អ្នកនឹងមានអារម្មណ៍ មិនថាអ្នកញ៉ាំប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ និងឡើងទម្ងន់យ៉ាងងាយដោយមិនដឹងខ្លួន។
៦ សម្ពាធឈាមខ្ពស់
ស្ករធ្វើឲ្យអរម៉ូន catecholamine និងអាស៊ីតអ៊ុយរិចខ្ពស់។ ដែលជាមូលហេតុដែលបណ្ដាលឲ្យលើសសម្ពាធឈាម។
៧ ជំងឺឈឺក្បាលប្រកាំង
ស្ករនិងបង្អែម វាជាអាហារមួយក្នុងចំណោមអាហារដែលបង្កឲ្យមានជំងឺប្រកាំង។
៨ ធ្មេញពុក
ស្ករគឺងាយស្រួលរំលាយ បាក់តេរីនៅក្នុងមាត់អាចកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់បង្កឲ្យមានបញ្ហាមាត់ធ្មេញជាច្រើនដូចជា ពុកធ្មេញ សំណឹកស្រោមអញ្ចាញធ្មេញ និងក្លិនមាត់មិនល្អ។
៩ មហារីក
អាំងស៊ុយលីនគឺជាអរម៉ូនដែលប្រើសម្រាប់គ្រប់គ្រងការលូតលាស់ និងការកើនឡើងនៃកោសិកាមហារីក ការកើនឡើងអាំងស៊ុយលីន និងកម្រិតអាំងស៊ុយលីនមិនស្ថិតស្ថេរ វាអាចបណ្តាលឲ្យកោសិកាមហារីកលូតលាស់នៅក្នុងខ្លួនរបស់អ្នក។
១០ ជំងឺពុកឆ្អឹង
ស្ករអាចស្រូបចូលក្នុងចរន្តឈាមបានយ៉ាងឆាប់រហ័ស បណ្តាលឲ្យមានអតុល្យភាពនៅក្នុងឈាម នៅពេលដែលឈាមកាន់តែមានជាតិអាស៊ីត រាងកាយត្រូវតែធ្វើឲ្យមានតុល្យភាពដោយការទាញយកសារធាតុរ៉ែផ្សេងៗ ប្រមូលផ្តុំនៅក្នុងឆ្អឹងដើម្បីប្រើជំនួស។
តាមពិត ស្ករគឺដូចជាថ្នាំមួយប្រភេទ។ ព្រោះជាតិផ្អែមនឹងជំរុញការបញ្ចេញសារធាតុ dopamine ឬអរម៉ូននៃសុភមង្គល បណ្តាលឲ្យញៀន ហើយតែងតែមានអារម្មណ៍ចង់ញ៉ាំបង្អែម ទោះបីជាការញ៉ាំបង្អែមនឹងធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយក៏ដោយ។ ប៉ុន្តែការប្រើប្រាស់ស្ករច្រើនពេក វានឹងធ្វើឲ្យរាងកាយធ្វើការកាន់តែខ្លាំង។ ហើយក៏ជាប្រភពនៃជំងឺផ្សេងៗផងដែរ។ ដូច្នេះ ចូរយើងព្យាយាមញ៉ាំអាហារដែលមានជាតិស្ករតិច ឬបង្អែមមិនសូវប្រើស្ករ ដើម្បីសុខភាពល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចូលចិត្តហាងកាហ្វេ ត្រូវដឹងរបៀបញ៉ាំនំខេកឲ្យមានសុខភាពល្អ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់