សុខភាព
ហើមជើងកំឡុងពេលមានផ្ទៃពោះ ជាសញ្ញាអាសន្នឬទេ?
១) មូលហេតុដែលបណ្ដាលឲ្យហើម កំឡុងពេលមានផ្ទៃពោះរួមមាន ៖
– លើសជាតិទឹកបណ្តាលមកពីបម្រែបម្រួលអ័រម៉ូនកំឡុងពេលមានផ្ទៃពោះ (ជាបាតុភូតធម្មតាដែលកើតមានកំឡុងមានផ្ទៃពោះ)។
– ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគាក (pelvic veins) ដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើឲ្យលំហូរឈាមពីចុងជើងត្រឡប់មកបេះដូង យឺតជាងធម្មតា និងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅកំឡុងពេលត្រីមាសទី៣ នៃផ្ទៃពោះ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពពោះកូនភ្លោះ (ជាបាតុភូតធម្មតាដែលកើតមានកំឡុងមានផ្ទៃពោះ)។
– កង្វះជាតិអាល់ប៊ុយមីន (Albumin) ដែលអាចបណ្តាលមកពីបាត់ជាតិសាច់តាមទឹកនោម (ជំងឺទឹកនោមប្រៃ)។
– ជំងឺខ្សោយតម្រងនោម ឬ ខ្សោយបេះដូង ។ល។
២) សញ្ញាអាសន្ន នៃការហើមជើងកំឡុងមានផ្ទៃពោះដែលត្រូវយកចិត្តទុកដាក់រួមមាន ៖
នៅពេលដែលស្ត្រីមានផ្ទៃពោះហើមជើង បូករួមនឹងសញ្ញាមួយចំនួនដូចជា ៖
– លើសសម្ពាធឈាម
– ហត់ដង្ហក់
– ទឹកនោមតិច
– ជើងឡើងក្រហមហើយឈឺ -ល។
៣) វិធីព្យាបាល ៖
ក. បើជាការហើមមានសញ្ញាអាសន្ន គួរប្រញាប់រួសរាន់មកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីវិភាគរកមូលហេតុឲ្យបានគ្រប់ជ្រុងជ្រោយ និងដើម្បីទទួលដំបូន្មាន ឬការព្យាបាលដ៏ត្រឹមត្រូវ។
ខ. បើគ្រូពេទ្យរកឃើញថាជាការហើមដោយមូលហេតុធម្មតា នៃការមានគភ៌ នោះស្ត្រីយើងគួរអនុវត្តទម្លាប់មួយចំនួនដូចខាងក្រោម:
– គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅលើសរសៃឈាមធំៗ។
– ដាក់ជើងរបស់អ្នកឲ្យបានខ្ពស់គ្រប់ពេលដែលអាចធ្វើបានដូចជា នៅពេលធ្វើការ ឬ ពេលគេង ឬតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
– ចៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
– ឧស្សាហ៍ផ្លាស់ប្ដូរឥរិយាបថ ឬ ដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
– ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលបុត្ររួច។
ស្ត្រីមានផ្ទៃពោះគួរតែមកតាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាប្រចាំ។ ក្នុងករណីមានការហើម និងក្តីបារម្ភណាមួយ គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការប្រឹក្សា និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលាប្រកបដោយសុវត្ថិភាព៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ