សុខភាព
មានជំងឺខ្លាញ់រុំថ្លើម កុំចេះតែបរិភោគអាហារផ្ដេសផ្ដាស ប្រយ័ត្នធ្ងន់លើសដើម
តើអ្នកដឹងទេថា ២៥% នៃប្រជាជនអាស៊ីមានជំងឺខ្លាញ់រុំថ្លើម? ដែលមនុស្សភាគច្រើនតែងតែមិនដឹង អ្នកជំងឺប្រហែល ១នាក់ក្នុងចំណោម ៤ នាក់ដែលមានជំងឺខ្លាញ់រុំថ្លើមវិវត្តន៍ទៅជាជំងឺរលាកថ្លើម ហើយអាចរាលដាលដល់មហារីកថ្លើម ដោយឱកាសនៃជំងឺខ្លាញ់រុំថ្លើម វាអាចមានទាំងស្រី ប្រុសនិងក្មេងធាត់។

បច្ចុប្បន្ននេះ ជំងឺខ្លាញ់រុំថ្លើម មិនទាន់មានការព្យាបាលនៅឡើយទេ។ ការកែតម្រូវឥរិយាបថបរិភោគ ហើយការហាត់ប្រាណគឺជាការការពារដ៏ល្អបំផុត។ ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យធំៗជាច្រើនបានប្រាប់ពីរបៀបទទួលទានអាហារដោយសុវត្ថិភាព គេចពីខ្លាញ់រុំថ្លើម។
អាហារដែលមិនគួរញ៉ាំពេលកើតជំងឺខ្លាញ់រុំថ្លើម
១ របបអាហារកាបូអ៊ីដ្រាតខ្ពស់ ម្សៅ ស្ករ អង្ករ គុយទាវ នំបុ័ង ភីហ្សា បង្អែម ភេសជ្ជៈ និងទឹកផ្លែឈើ រួមបញ្ចូល (មានជាតិ fructose ខ្ពស់) និងផ្លែឈើដែលមានជាតិស្ករខ្ពស់ ដូចជា ផ្លែស្វាយទុំ និងធុរេន។
២ អាហារសម្បូរជាតិខ្លាញ់ឆ្អែត អាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់រួមមាន អាហារចៀន ការ៉េមជាដើម។ កុមារធាត់ក៏ប្រឈមនឹងការវិវត្តទៅជាខ្លាញ់រុំថ្លើមតាំងពីវ័យជំទង់ផងដែរ។ ដូច្នេះត្រូវប្រយ័ត្នពេលញ៉ាំអាហារចៀន បង្អែម និងកុំញ៉ាំច្រើនពេក។ លើសពីនេះ ឥរិយាបថក្នុងជីវិតមានសភាពទ្រុឌទ្រោម កម្រធ្វើលំហាត់ប្រាណ វាបង្កើនហានិភ័យនៃជាតិខ្លាញ់ថ្លើមផងដែរ។
រោគសញ្ញានៃខ្លាញ់រុំថ្លើម
អ្នកជំងឺភាគច្រើនដែលមានជាតិខ្លាញ់រុំថ្លើមមិនមានរោគសញ្ញាច្បាស់លាស់ទេ។ ជារឿយៗជួបប្រទះដោយចៃដន្យក្នុងអំឡុងពេលពិនិត្យរាងកាយប្រចាំឆ្នាំ។ ប៉ុន្តែក្នុងករណីខ្លះ វាអាចនឹងងាយនឹងនឿយហត់ ឬការឈឺចាប់តឹងនៅក្រោមឆ្អឹងជំនីខាងស្តាំ លើកលែងតែការធាត់ ដែលធាត់ជាមួយនឹងក្បាលពោះ ហើយប្រសិនបើអ្នកជំងឺមានជំងឺក្រិនថ្លើម លក្ខណៈនៃជំងឺថ្លើមរ៉ាំរ៉ៃក៏អាចត្រូវបានរកឃើញផងដែរ។
វិធីការពារ និងថែរក្សាខ្លួនអ្នក ប្រសិនបើមានជំងឺខ្លាញ់រុំថ្លើម
-ស្រកទម្ងន់ មនុស្សភាគច្រើនដែលមានថ្លើមខ្លាញ់គឺលើសទម្ងន់ឬធាត់ ការស្រាវជ្រាវបានបង្ហាញថា ការសម្រកទម្ងន់ ១០% អាចកាត់បន្ថយបរិមាណខ្លាញ់ក្នុងថ្លើម។
-កាត់បន្ថយការទទួលទានកាបូអ៊ីដ្រាត
កាត់បន្ថយបរិមាណអាហារដែលមានជាតិកាបូអ៊ីដ្រាត ដូចជាអង្ករ និងគុយទាវ រួមទាំងអាហារផ្អែម និងភេសជ្ជៈមានជាតិស្ករខ្ពស់។ ដោយជ្រើសរើសទទួលទានកាបូអ៊ីដ្រាតស្មុគ្រស្មាញដូចជាអង្ករសំរូប នំបុ័ងស្រូវសាលីហើយក្នុងអាហារ ១ ទៅជាកាបូអ៊ីដ្រាត ០% បន្លែ និងប្រូតេអ៊ីន ៥០%៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ញ៉ាំបន្លែប៉ុន្មានទើបគ្រប់គ្រាន់សម្រាប់រាងកាយ តើវាពិតជាអាចជួយការពារជំងឺបានដែរឬទេ?

-
សន្តិសុខសង្គម១៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ