សុខភាព
ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងតិច ៦ យ៉ាង
ការផឹកទឹកនៅពេលព្រឹកគឺមានប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែទាំងអស់គ្នាដឹងទេថាការផឹកទឹកក្រូចឆ្មារនៅពេលព្រឹកក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពដែរ។ យើងអាចធ្វើទឹកក្រូចឆ្មារបានដោយច្របាច់ក្រូចឆ្មារកន្លះផ្លែទៅក្នុងទឹកមួយកែវ។ ក្រោយពីផឹកទឹកក្រូចឆ្មាររួច កុំទាន់ញ៉ាំអាហារប្រហែល ៣០ នាទីដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង។ ខាងក្រោមនេះជាអត្ថប្រយោជន៍បានពីការផឹកទឹកក្រូចឆ្នារនៅពេលព្រឹក។
១. សម្បូរវីតាមីន C

ក្រូចឆ្មារសម្បូរដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកាពីការខូចខាតបង្កដោយពួករ៉ាឌីកាល់សេរី។ ម៉្យាងទៀត វីតាមីន C អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ចុះសម្ពាធឈាម។
២. ដាស់ស្មារតី និងបង្កើនថាមពល
ប៉ូតាស្យូមក្នុងក្រូចឆ្មារជួយដល់មុខងារខួរក្បាល និងសរសៃប្រសាទឲ្យប្រសើរឡើងដែលនេះក៏បង្កើនស្មារតីដែរ។ យោងតាមទស្សនាវដ្ដីសុខភាព អ្នកវិទ្យាសាស្ត្របានរកឃើញថាការហិតក្លិនក្រូចឆ្មារក៏ជួយឲ្យរាងកាយបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ និងបន្ថយកម្រិតស្ត្រេសដែរ។
៣. បំពេញជាតិទឹក
នៅពេលរាងកាយយើងមានជាតិទឹកគ្រប់គ្រាន់ រាងកាយយើងនឹងមិនស្តុកទុកកោសិកាខ្លាញ់ និងមិនធ្វើឲ្យយើងមានអារម្មណ៍ឃ្លាន។ ដូចនេះការរក្សាជាតិទឹកក្នុងរាងកាយគឺសំខាន់ដល់សុខភាពណាស់។
៤. សុខភាពស្បែក

ក្រូចឆ្មារមានវីតាមីន C ដែលវីតាមីននេះជាជំនួយដល់ការផលិតខូឡាជែន បង្ការស្នាមជ្រួញ និងការពារស្បែកពីការខូចខាតដោយសារពួករ៉ាឌីកាល់សេរី។ រីឯទឹកវិញអាចជួយផ្តល់សំណើមដល់ស្បែកព្រោះនៅពេលស្បែកស្ងួតងាយនឹងមានស្នាមជ្រួញ។
៥. ជួយដល់ការរំលាយអាហារ
គ្នាយើងមួយចំនួនផឹកទឹកក្រូចឆ្មារនៅពេលព្រឹកដើម្បីជួយបង្ការការទល់លាមក។ ការផឹកទឹកក្រូចឆ្មារលាយទឹកក្ដៅឧណ្ហៗនៅពេលភ្ញាក់ពីគេងអាចជួយឲ្យប្រព័ន្ធរំលាយអាហារដើរបានល្អ។ ម៉្យាងទៀតក៏ជួយរាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹម និងសម្រកទម្ងន់ដែរ។
៦. បង្ការក្រួសក្នុងតម្រងនោម
អាស៊ីដស៊ីទ្រីក (citric acid) ក្នុងក្រូចឆ្មារអាចជួយបង្ការក្រួសក្នុងតម្រងនោម។ សារធាតុស៊ីដ្រាត (citrate) របស់អាស៊ីដស៊ីទ្រីកជួយបញ្ចុះជាតិអាស៊ីដក្នុងទឹកនោម និងអាចបំបែកក្រួសតូចៗទៀតផង។ ការផឹកទឹកក្រូចឆ្មារមិនត្រឹមតែផ្តល់សារធាតុស៊ីដ្រាតទេ នៅផ្តល់នូវជាតិទឹកដែលយើងត្រូវការក្នុងការបង្ការ និងបញ្ចេញក្រួសទាំងនោះដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖
ចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ