សុខភាព
ការសិក្សា៖ ដើរបាន ៤០០០ ជំហានក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់
ការដើរត្រឹមតែ ៤ ០០០ ជំហានក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ បើយោងតាមទស្សនាវដ្តី European Journal of Preventive Cardiology ។

ការសិក្សាចំនួន ១៧ អំពី “អត្ថប្រយោជន៍សុខភាពទាក់ទងនឹងការដើរ” បានបង្ហាញថា មនុស្សមិនសូវសកម្មដើរបានជាមធ្យម ៤០០០ ជំហានក្នុងមួយថ្ងៃ ប៉ុន្តែថយចុះហានិភ័យនៃការស្លាប់ដូចអ្នកដើរច្រើនដែរ ។ ជាពិសេសរាល់ ១០០០ ជំហានដែលដើរលើសអាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ១៥ ភាគរយ ។ យ៉ាងណាមនុស្សដែលដើរដល់រាប់ម៉ឺនជំហានក្នុងមួយថ្ងៃមិនបានបង្ហាញឲ្យឃើញនូវអត្ថប្រយោជន៍សុខភាពលើសនេះឡើយ ។

សម្រាប់ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង អ្នកស្រាវជ្រាវរកឃើញថា យើងគួរដើរមួយថ្ងៃ ២ ៣៣៧ ហើយបន្ថែម ៥០០ ជំហានទៀតដើម្បីកាត់បន្ថយហានិភ័យបាន ៧ ភាគរយ ។
ការសិក្សាបានឲ្យដឹងដែលថា មនុស្សអាយុក្រោម ៦០ ឆ្នាំគួរដើរចន្លោះពី ៧ ០០០ ទៅ ១៣ ០០០ ជំហានក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ៤៩ ភាគរយឯណោះ ។ ចំណែកឯអ្នកមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ ការដើរពី ៦ ០០០ ទៅ ១០ ០០០ ជំហានជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយហានិភ័យបាន ៤២ ភាគរយ ។

មិនតែប៉ុណ្ណោះ ការស្រាវជ្រាវកន្លងមកជាច្រើនបានបង្ហាញស្រដៀងគ្នាថា ការដើរជួយពង្រឹងសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺវង្វេងទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ការសិក្សា៖ អាយុជីវិតមនុស្សអាចកើនដល់ ១២០ ឆ្នាំ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម