Connect with us

សុខភាព

តើអ្វីទៅជា អាហារូបត្ថម្ភ?

បានផុស

នៅ

អាហារូបត្ថម្ភ គឺជាការទទួលបាន និងការប្រើប្រាស់អាហារ ដែលមានជីវជាតិចិញ្ចឹមសម្រាប់ជីវិតរស់នៅ ប្រកបទៅដោយសុខភាពល្អ មានការលូតលាស់ និងការអភិវឌ្ឍ។ អាហាររូបត្ថម្ភ ចែកចេញជា៣ក្រុម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. អាហារថាមពល

អាហារថាមពល ជាអាហារដែលសម្បូរ ទៅដោយជាតិកាបូអ៊ីត្រាត (អង្ករ គុយទាវ ដំឡូងគ្រប់ប្រភេទ ត្រាវ ពោត  នំបុ័ង ស្ករ ទឹកអំពៅ  និងទឹកឃ្មុំជាដើម) និងអាហារដែលសម្បូរទៅដោយជាតិខ្លាញ់​ (ខ្ទិះដូង ប្រេងឆា និងខ្លាញ់សត្វជាដើម)។

.អាហារសាងសង់

អាហារសាងសង់ ជាអាហារដែលមានប្រភពមកពីសាច់សត្វ ជាតិប្រូតេអ៊ីន ដែលរាងកាយត្រូវការយកទៅប្រើប្រាស់សម្រាប់ការលូតលាស់ ទ្រទ្រង់រក្សា និងជួសជុលជាលិការបស់រាងកាយ។ អាហារក្នុងក្រុមនេះរួមមាន ទឹកដោះម្តាយ សាច់សត្វ ត្រី តៅហ៊ូ សណ្តែកសៀង ទឹកដោះគោឆៅ ស៊ុត ក្តាម កំពឹស មឹក អន្ទង់ និងកង្កែបជាដើម។

.អាហារការពារ

ក្រុមអាហារនេះ មានពពួកជីវជាតិ និងរ៉ែខនិជសំខាន់ៗជាច្រើន ធ្វើការរួមគ្នាជាមួយអាហារស្ថាបនារាងកាយ និងក្រុមអាហារថាមពល ការពារប្រឆាំងទប់ទល់នឹងជំងឺ និងការបង្កររោគផ្សេងៗ។ អាហារក្នុងក្រុមការពារនេះ មានបន្លែពណ៌បៃតងចាស់ (ត្រកួន ស្លឹកបាស់ ផ្ទី ស្លឹកងុប ស្ពៃខ្មៅ ស្លឹកល្ពៅ) បន្លែ/ផ្លែឈើ ពណ៌លឿងទុំ (ផ្លែល្ពៅ  ការ៉ុត ដំឡូងជ្វាពណ៌លឿង ផ្លែស្វាយទុំ ល្ហុងទុំ) និងទឹកដោះម្តាយសម្រាប់ទារក។

តាមរយ:ខ្សែរវីដេអូកាលពីពេលថ្មីៗនេះ ក្រសួងកិច្ចការនារី បានបង្ហាញថា កង្វះអាហារូបត្ថម្ភ មានផលប៉ះពាល់ដល់កុមារដូចជា ស្គមស្គាំង ឬម៉ារ៉ាស្ម (Marasmas/Wasting)។ ស្គមស្គាំងធ្វើឲ្យឆ្អឹងជំនីមើលឃើញច្បាស់ដោយសារសាច់ដុំស្វិត បាត់បង់ប្រូតេអ៊ីន និងជាតិខ្លាញ់ក្រោមស្បែក។​ កំប៉េះគូទយារធ្លាក់ ពោះប៉ោង មានតែខ្យល់ច្រើន ទម្ងន់តិចខ្លាំងធៀបទៅនឹងអាយុ ។ ទម្ងន់ធៀបទៅនឹងកម្ពស់តិចជាង 3SD (ស្តងដាវាយតម្លៃស្តីពីការលូតលាស់របស់កុមារនៃអង្គការសុភាពពិភពលោក) ឬវាស់ជុំវិញពាក់កណ្តាលដើមដៃតិចជាត១១.៥សម។ កុមារឃ្លានជានិច្ចតែហូបមិនបានច្រើនតាមតមរូវការរាងកាយ។

ករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កុមារអាចហើមនៅលើប្រអប់ជើងសងខាង និងមានស្នាមទ្រុត។ សក់ស្តើងមានពណ៌ក្រហម ហើយងាយនឹងជ្រុះ។ ស្បែកស្ងួតបែកស្រកា ជាពិសេសនៅលើពោះ ដៃ និងខ្នងជើង។ ទម្ងន់កុមារ ហាក់នៅធម្មតា មិនស្រកចុះនោះទេ ផ្ទៃមុខមូលដូចព្រះខែពេញវង់ និងមិនចង់បរិភោគអាហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រី ឡាំ ជា ជួបពលរដ្ឋខ្មែរមកពីអូស្ត្រាលី និងណូវែលហ្សេឡង់ ដើម្បីបង្ហាញពីកិច្ចការព្រំដែន

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេចតេជោជំរុញដល់អឺរ៉ុបជួយកម្ពុជាលើសពីក្របខណ្ឌហិរញ្ញវត្ថុ

កីឡា៥៤ នាទីutes មុន

អ្នក​ចង់​ហាត់​ប្រដាល់​ជា​មួយ​ ផល​ សុភ័ណ្ឌ​ មាន​ឱកាស​ហើយ​ ខណៈ​រូប​គេ​កំពុង​ប្រកាស​ជ្រើសរើស​

កីឡា១ ម៉ោង មុន

ប៉ះ​គ្នា​៣​លើក​ចុង​ក្រោយ កម្ពុជា​មិន​អាច​ស៊ុត​ចូល​ វៀតណាម សោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៣០ នាទីutes មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ធនាគារឯកជន
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម