សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះក្មេងអាយុ ១០ ខែ ម្នាក់ កើតជំងឺរលាកទងសួត និងសួតទាំងសងខាងធ្ងន់ធ្ងរបំផុត ឲ្យរស់រានមានជីវិត
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជួយសង្គ្រោះជីវិត ក្មេងស្រីតូចម្នាក់ អាយុ ១០ ខែ ដែលកើតជំងឺរលាកទងសួត និងសួតទាំងសងខាង យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអាការដង្ហក់ ហត់ ថប់ដង្ហើម បាត់បង់ស្មារតី ឲ្យជាសះស្បើយ។

នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បានបង្ហោះឲ្យដឹងថា ក្មេងស្រីតូចម្នាក់ អាយុ ១០ ខែ មកដល់មន្ទីរពេទ្យគន្ធបុប្ផា មានអាការ ដង្ហក់ ហត់ ថប់ដង្ហើម និងបាត់បង់ស្មារតីធ្ងន់ធ្ងរបំផុត។

ក្មេងតូចម្នាក់នេះ មានជំងឺរលាកទងសួត និងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល ១០ ថ្ងៃ ដោយម៉ាស៊ីនសប់ដង្ហើម ថ្ងៃនេះបានជាសះស្បើយហើយ។

ផេកដដែល បញ្ជាក់ថា «ជំងឺរលាកផ្លូវដង្ហើម» អាចវិវត្តទៅជាការរលាកទងសួត និងសួតធ្ងន់ធ្ងរបាន ពិសេសចំពោះកុមារតូចៗ អាយុក្រោម ២ ឆ្នាំ ដែលភាគច្រើនបណ្ដាលមកពីពួកវីរុស ដូចជា ៖ Adenovirus and RSV ជាដើម…។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក៏បានអរគុណដល់មន្ទីរពេទ្យគន្ធបុប្ផា មូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែគាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ។

គួរជម្រាបថា សម្រាប់រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះជនណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ