សុខភាព
គ្រោះថ្នាក់ ៤យ៉ាងដែលអាចកើតមាន ប្រសិនបើផឹកកាហ្វេច្រើនពេក
កាហ្វេនៅពេលដែលយើងទទួលទានផឹកត្រឹមត្រូវ គឺមានប្រយោជន៍។ ប៉ុន្តែប្រសិនបើផឹកច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ប៉ះពាល់ដល់ការងាររបស់ប្រព័ន្ធទាំង៤របស់រាងកាយ។
លើសពីនេះ អ្នកក៏គួរផឹកកាហ្វេខ្មៅ ហើយគួរផឹកទឹកតាមការកំណត់ ដើម្បីការពារការខះជាតិទឹក និងសំណល់ជាតិកាហ្វេអ៊ីនក្នុងរាងកាយ។
សម្រាប់មនុស្សក្នុងវ័យធ្វើការតែងចូលចិត្តផឹកកាហ្វេ ដើម្បីធ្វើឲ្យស្រស់ស្រាយ កាត់បន្ថយការងងុយគេងនៅពេលព្រឹក ឬពេលថ្ងៃ រហូតក្លាយជាទម្លាប់ផឹកច្រើន។
កាហ្វេប៉ុន្មាន មិនមានគ្រោះថ្នាក់
តើមនុស្សពេញវ័យអាចទទួលទានជាតិកាហ្វេអ៊ីនបានទេ? អ្នកគួរតែទទួលបានបរិមាណត្រឹមត្រូវពីភេសជ្ជៈ និងអាហារផ្សេងៗ វាត្រូវបានណែនាំឲ្យកំណត់ការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃរបស់អ្នកមិនឲ្យលើសពី ៣០០-៤០០ មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេ ៣-៤ ពែង។
គ្រោះថ្នាក់នៃការផឹកកាហ្វេច្រើនពេក
ប្រសិនបើរាងកាយទទួលបានជាតិកាហ្វេអ៊ីនច្រើនពេក ឬហៅថាការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក វានឹងប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗនៃរាងកាយដូចខាងក្រោម។
១ ប្រព័ន្ធសរសៃប្រសាទកណ្តាល វានឹងធ្វើឲ្យដៃរបស់អ្នកញ័រ គេងមិនលក់ ថប់បារម្ភ ឈឺក្បាល ជួនកាលបណ្ដាលឲ្យប្រកាច់។
២ ប្រព័ន្ធរំលាយអាហារ វាបង្កើនការសម្ងាត់នៃអាស៊ីតក្រពះ និងទឹកក្រពះ ធ្វើឲ្យបរិមាណទឹកក្រពះ និងអាស៊ីតក្នុងក្រពះកាន់តែច្រើន។ អ្នកដែលមានជំងឺដំបៅក្រពះ ឬពោះវៀន គួរចៀសវាងកាហ្វេគ្រប់ប្រភេទ រួមទាំងភេសជ្ជៈ ឬអាហារដែលមានជាតិកាហ្វេអ៊ីន។
៣ ប្រព័ន្ធឈាមរត់ ជាតិកាហ្វេអ៊ីនជំរុញបេះដូង បង្កើនចរាចរឈាម អាចបង្កើនសំពាធឈាមជាបណ្តោះអាសន្ន ជាពិសេសចំពោះអ្នកដែលជាធម្មតាមិនទទួលទានជាតិកាហ្វេអ៊ីន។ ក្រុមដែលមានជំងឺលើសឈាមដែលមានស្រាប់ សម្ពាធឈាមខ្ពស់អាចបង្កើនហានិភ័យនៃជំងឺបេះដូង។
៤ ប្រព័ន្ធទឹកនោម ជាតិកាហ្វេអ៊ីនកាត់បន្ថយការស្រូបយកទឹកឡើងវិញ។ ឆ្លងកាត់តម្រងនោម ធ្វើឲ្យតម្រងនោមបញ្ចេញទឹកច្រើន។ ការជម្រុញឲ្យនោមញឹកញាប់ កាល់ស្យូម ជាប្រភេទសារធាតុបង្កើតថ្ម នឹងត្រូវបានបញ្ចេញដោយទឹកនោម នៅក្នុងវត្តមាននៃបរិមាណមិនប្រក្រតី ហើយបរិយាកាសអំណោយផលអាចបង្កឲ្យមានគ្រួសក្នុងផ្លូវទឹកនោមឬមានមេរោគតាមផ្លូវទឹកនោម។ មុខងារតម្រងនោមកាន់តែយ៉ាប់យ៉ឺន ហើយវាអាចមានគ្រោះថ្នាក់ខ្លាំងដល់ចំណុចខ្សោយតម្រងនោម។
របៀបផឹកកាហ្វេ ដើម្បីឲ្យមានសុខភាពល្អ
-គួរជ្រើសរើសផឹកកាហ្វេខ្មៅគ្មានទឹកដោះគោ និងស្ករ។ ជ្រើសរើសបញ្ជាទិញផ្អែមតិច ឬជ្រើសរើសទិញផលិតផលដែលមាននិមិត្តសញ្ញា “ជម្រើសសម្រាប់សុខភាព” លេចឡើងនៅលើសំបក ឬវេចខ្ចប់ផលិតផល។
-ដើម្បីកំណត់ជាតិខ្លាញ់ឬជាតិស្ករ អាចជ្រើសរើសជារូបមន្តកាឡូរីទាប ឬរូបមន្តគ្មានជាតិស្ករ នឹងជួយឲ្យខួរក្បាលភ្ញាក់ មានអារម្មណ៍ស្រស់ស្រាយ។
-បន្ទាប់ពីផឹកកាហ្វេទឹកកក កាត់បន្ថយអាហារដែលមានជាតិស្ករ ខ្លាញ់ និងចៀនក្នុងអាហារចម្បង។
-អ្នកដែលផឹកកាហ្វេជាប្រចាំ អាចប្រឈមនឹងជំងឺពុកឆ្អឹង ដោយសារតែការបាត់បង់ជាតិកាល់ស្យូមពីរាងកាយតាមរយៈទឹកនោម ដូច្នេះហើយ -អ្នកគួរតែញ៉ាំអាហារដែលមានជាតិកាល់ស្យូម ពីប្រភពផ្សេងទៀតផងដែរ ដូចជាទឹកដោះគោ ត្រីតូចៗ បន្លែស្លឹកបៃតង។ល។
-ទទួលទានអាហារ ៥ ក្រុម
-ផឹកទឹកសុទ្ធ ៨-១០កែវក្នុងមួយថ្ងៃ។
-គេងឲ្យបានគ្រប់គ្រាន់
-បន្តធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីជួយដុតបំផ្លាញថាមពលលើស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារមានជាតិសូដ្យូមជាធាតុផ្សំឆ្ងាញ់ ប៉ុន្តែក៏គ្រោះថ្នាក់ដល់សុខភាពខ្លាំងដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ