Connect with us

សុខភាព

ស្ត្រី គួរមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺមហារីកសុដន់

បានផុស

នៅ

ជំងឺមហារីកសុដន់ គឺជាជំងឺមួយប្រភេទ ដែលកាចសហាវកើតមានចំពោះស្ត្រី ហើយក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែល ប្រសិនជាស្រ្តីមិនបានយកចិត្តទុកដាក់ និងដឹងពីរបៀបនៃការពិនិត្យសុដន់ដោយខ្លួនឯង ដើម្បីចៀសវាងមានជំងឺមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកិច្ចការនារី បានបង្ហោះវីដេអូ ណែនាំពីជំងឺមហារីកសុដន់ នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្រាប់ឱ្យសាធារណជនបានដឹងពីជំងឺមហារីកសុដន់ និងវិធីស្ទាបសុដន់ខ្លួនឯងដើម្បីបង្ការ។ មហារីកសុដន់ កើតឡើងដោយកោសិកានៅតំបន់សុដន់ មានភាពខុសពីធម្មតា ហើយនាំឱ្យកោសិកាទាំងនោះរីកលូតលាស់លឿន ដែលមិនអាចគ្រប់គ្រងបាន ហើយក្លាយជាដុំសាច់កាច និងវិវត្តន៍ទៅជាជំងឺមហារីកសុដន់។ នេះបើតាមក្រសួងកិច្ចការនារី។

តាមប្រភពដដែលបានឱ្យដឹងថា ស្ត្រីដែលប្រឈមនឹងកើតជំងឺមហារីកសុដន់មានដូចជា ស្ត្រីមានឈាមរដូវមុនអាយុ១២ឆ្នាំ។ ស្រ្តីឆាប់អស់ឈាមរដូវ ឬ កម្រអស់ឈាមរដូវក្រោយអាយុ ៥៥ឆ្នាំ។ ស្ត្រីធាត់ខ្លាំងនៅពេលអស់ឈាមរដូវ។ ស្ត្រីដែលអ័រម៉ូនកើនឡើងខ្លាំង ក្នុងពេលមានឈាមរដូវ ហើយមិនត្រឡប់មកធម្មតាវិញក្រោយពេលអស់ឈាមរដូវ។ ស្រ្តីមានកូននៅវ័យក្មេងពេក ឬ កម្រមានកូន។ ស្ត្រីមានកូនដំបូងចាប់ពីអាយុ៣០ឆ្នាំទៅ ហើយផ្ទៃពោះគាត់មិនដែលគ្រប់ខែ។ ស្ត្រីដែលមានប្រវត្តិសាច់ញាតិតិចបំផុត ដែលមានកើតជំងឺមហារីកសុដន់។

ចំពោះរបបអាហារក៏ជាកត្តាសំខាន់មួយដែល ក្រសួងកិច្ចការនារីបង្ហាញថា ស្ត្រីដែលបរិភោគជាតិខ្លាញ់ខ្ពស់ ឬ អាហារមានថាមពលខ្លាំង ក៏មានបញ្ហា។ ស្រីដែលចូលចិត្តទទួលទានស្រាក្រោយអស់ឈាមរដូវ។ ចំណែក ស្រ្តីដែលប្រើប្រាស់ថ្នាំអ័រម៉ូន អឺស្ត្រូហ្សែន (Oestrohen) ក្រោយពេលអស់ឈាមរដូវ ក៏អាចប្រឈមនឹងជំងឺនេះបានដែរ។

ក្រសួង បានបង្ហាញពីរោគសញ្ញា និងវិធីបង្ការដូចខាងក្រោម៖

  • រោគសញ្ញានៃជំងឺមហារីកដសុដន់

អ្នកអាចពិនិត្យទៅដឹងថាមានមហារីកសុដន់ ដោយសារឃើញមានដុំមួយ ឬ ច្រើន នៅក្នុងសុដន់ តូច ឬ ធំ ប៉ុន្តែដុំនេះមិនអាចរំកិលបានទេ ព្រោះវាជាប់ស្អិតនឹងដុំសាច់។ ស្បែកសុដន់ មានរាងដូចសំបកក្រូច។ ក្បាលសុដន់ផត ឬ លិបចូលក្នុង ហើយមានការប្រែប្រួលទំហំខុសធម្មតាខ្លាំង។ ចេញទឹកដោះ ឬ មានខ្ទុះលាយឈាមតិចៗ និងមានកូនកណ្តុរនៅក្រោមក្លៀក។

  • វិធីបង្ការ

ដើម្បីជៀសពីជំងឺមួយនេះបាន ស្ត្រីមិនគួរជក់បារី ឬ ប្រើថ្នាំជក់ និងប្រើប្រាស់គ្រឿងស្រវឹងនោះទេ។ បរិភោគអាហារជំនួយសុខភាព សាច់ ត្រី បន្លែ និងមានលំហាត់ប្រាណ ៥ថ្ងៃក្នុងមួយអាទិត្យ។

ជំងឺនេះ អ្នកអាចដឹងតាមរយៈការប៉ះ ឬ ស្ទាបដោយខ្លួនឯង ប្រសិនជាប្រទះឃើញមានដុំពកនៅសុដន់ ត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់។ ជាមួយគ្នានេះ  ប្រសិនជាអ្នកជិតមកឈាមរដូវ គឺពិនិត្យមិនឃើញនោះទេ។ ក្រៅពីស្ទាបមានវិធីដូចជា អេកូសុដន់ ពិនិត្យគាបសុដន់ ការថតស្កេន ការថតអ៊ឹមអរអាយ (MRI) និងការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ។

ដូច្នេះហើយ គួរមានការប្រុងប្រយ័ត្នខ្ពស់ និងឧស្សាហ៍ពិនិត្យសុខភាពរបស់ខ្លួនឯងជាប្រចាំ។ ប្រសិនជាឃើញថាមានបញ្ហាខាងលើ អ្នកអាចទៅពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ។ វិធីព្យាបាល គឺតាមរយៈវះកាត់ដុំសាច់មហារីកដោយកាត់សុដន់ចេញទាំងមូល ឬ ផ្នែកណាមួយ។ ការព្យាបាលដោយកាំរស្មី ការចាក់ថ្នាំគីមី។ វិធីព្យាបាលទាំងអស់នេះ អាស្រ័យតាមកម្រិតមហារីកធ្ងន់ ឬ ស្រាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម